VOV WorldVOV World
បារាំងដាក់ពង្រាយនាវាផ្ទុកយន្តហោះទៅកាន់ឈូងសមុទ្រពែក្សដើម្បីប្រឆាំងទប់ស្កាត់ IS
24/02/2015 09:44
(VOVworld) - នាថ្ងៃទី២៣ កុម្ភៈ មន្ត្រី១នៃក្រសួងការ ពារជាតិបារាំងបានឲ្យដឹងថា ប្រទេសនេះ បានដាក់ ពង្រាយនាវាផ្ទុកយន្តហោះ Charles de Gaulle ទៅកាន់ ឈូងសមុទ្រពែក្ស។
បារាំងដាក់ពង្រាយនាវាផ្ទុកយន្តហោះទៅកាន់ឈូងសមុទ្រពែក្សដើម្បីប្រឆាំងទប់ស្កាត់ IS
(VOVworld) - នាថ្ងៃទី២៣ កុម្ភៈ មន្ត្រី១នៃក្រសួងការពារជាតិបារាំងបានឲ្យដឹងថា ប្រទេសនេះ បានដាក់ពង្រាយនាវាផ្ទុកយន្តហោះ Charles de Gaulle ទៅកាន់ឈូង សមុទ្រពែក្ស។នេះគឺជាចំណែក១ក្នុងយុទ្ធនាការយោធាដែលដឹកនាំដោយសហរដ្ឋ អាមេរិកសំដៅប្រឆាំងទប់ស្កាត់អង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស(IS)នៅអ៊ីរ៉ាក់។ យន្តហោះចម្បាំងហ៊ុន Rafale ត្រៀមរៀបចំហោះចេញពីនាវាផ្ទុកយន្តហោះ នៅក្នុងសមយុទ្ធ១របស់កងទ័ពបារាំង (រូបថត៖AFP/TTXVN) តាមមន្ត្រីរូបនេះថា ចាប់ពីព្រឹកថ្ងៃទី២៣ កុម្ភៈ នាវាផ្ទុកយន្តហោះ Charles de Gaulle បានចាប់ផ្ដើមចូលរួមការប្រយុទ្ធនៅអ៊ីរ៉ាក់។យន្តហោះចម្បាំងហ៊ុនRafale បានហោះ ចេញពីនាវា Charles de Gaulle ខណៈដែលនាវានេះនៅឆ្ងាយពីឆ្នេរសមុទ្រភាគខាង ជើង Bahrain ចំនួន២០០Km តាមទិសអ៊ីរ៉ាក់៕

More