បារាំងវាយតម្លៃខ្ពស់ចំពោះ កម្លាំងចលករអភិវឌ្ឍន៍ថ្មីរបស់វៀតណាម
23/01/2026 11:12
(VOVWORLD) - មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមបានទាក់ទាញការយកចិត្តទុកដាក់យ៉ាងខ្លាំង ពីសហគមន៍អន្តរជាតិ ជាពិសេសឯកអគ្គរដ្ឋទូត និងតំណាងការទូតដែលកំពុងធ្វើការនៅវៀតណាម។

មហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានបើកយ៉ាងឱឡារិកនៅមជ្ឈមណ្ឌលសន្និបាតជាតិ ទីក្រុងហាណូយ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។ រូបថត៖ TTXNV ដោយចូលរួមសម័យបើក និងសម័យបិទនៃមហាសន្និបាត ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅវៀតណាម លោក Olivier Brochet បានកោតសរសើរយ៉ាងខ្លាំងចំពោះការតម្រង់ទិសយុទ្ធសាស្ត្រដែលត្រូវបានអនុម័ត ដោយចាត់ទុកនេះ ជាមូលដ្ឋានគ្រឹះសម្រាប់បើកចេញដំណាក់កាលថ្មីនៃការអភិវឌ្ឍរបស់វៀតណាម។ យោងតាមឯកអគ្គរដ្ឋទូត Olivier Brochet រាល់ការសម្រេចចិត្តនៃមហាសន្និបាតបានបង្ហាញយ៉ាងច្បាស់ពីសេចក្តីប្រាថ្នាអភិវឌ្ឍន៍ រួមចំណែកពង្រឹងឋានៈ និងតួនាទីអន្តរជាតិកាន់តែកើនឡើងរបស់វៀតណាម ហើយបង្កើតឱកាសបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសនៅក្នុងទំនាក់ទំនងវៀតណាម-បារាំង។ ក្នុងនាមជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរបស់វៀតណាម បារាំងបានបញ្ជាក់ថា នឹងបន្តរួមដំណើរ និងគាំទ្រវៀតណាមតាមរយៈកម្មវិធីសហប្រតិបត្តិការជាក់ស្តែង ដោយផ្អែកលើទំនាក់ទំនងមិត្តភាពអស់រយៈពេលជាង ៥០ ឆ្នាំកន្លងទៅ។
TAG
VOV/VOVworld/បារាំង/វាយតម្លៃខ្ពស់/កម្លាំងចលករ/អភិវឌ្ឍន៍/វៀតណាម
Related





