បារំាងរៀបចំដកទ័ពចេញពីអាហ្វហ្គានីស្ថាន
15/06/2012 10:03
(VOVworld)-ប្រធានាធិបតីបារំាង Francois Hollande នាថ្ងៃទី ១៤មិថុនាឲ្យដឹងថា ផែនការដកទ័ពចេញពី អាហ្វហ្គានីស្ថាននឹងចាប់ផ្តើមក្នុងរយៈពេលបណ្តា សប្តាហ៌ខាងមុខ។

កងទ័ពបារំាង (រូបថតៈ Internet) (VOVworld)-ប្រធានាធិបតីបារំាង Francois Hollande នាថ្ងៃទី១៤មិថុនាឲ្យដឹងថា ផែនការដកទ័ពចេញពីអាហ្វហ្គានីស្ថាននឹងចាប់ផ្តើមក្នុងរយៈពេលបណ្តាសប្តាហ៌ ខាងមុខ។ ថ្លែងមតិក្នុងខណៈពេលមកគោរពវិញ្ញក្ខ័ន្ធទាហាបារំាង ដែលស្លាប់នៅ អាហ្វហ្គានីស្ថានកាលពីថ្ងៃទី ៩មិថុនា លោក Francois Hollande បាន ប្រកាសថា ទាហានប្រយុទ្ធរបស់ប្រទេសនេះនឹងចាកចេញពីអាហ្វហ្គានីស្ថាន ក្នុង រយៈពេល បណ្តាសប្តាហ៌ខាងមុខ និងផែនការនេះនឹងប្រព្រឹត្តទៅដោយមាន “សណ្តាប់ធ្នាប់ និងសន្តិសុខ”។ ក្នុងការចលនាបោះឆ្នោតសម្រាប់ការបោះឆ្នោត ប្រធានាធិបតី បារំាងនាខែឧសភាកន្លងទៅ លោក Hollande បានសន្យាថា ជម្រុញការដកង ទ័ពបារំាងចេញពីអាហ្វហ្គានីស្ថាននាចុងឆ្នាំ២០១២៕
Related





