VOV WorldVOV World
បាតុកម្មនៅប៊ែលហ្សិកប្រឆាំងជំទាស់គោលនយោបាយរឹតត្បិត
30/09/2016 08:32
(VOVworld) - នាថ្ងៃទី២៩ កញ្ញា មនុស្សចំនួន៤៥ពាន់ នាក់បានធ្វើបាតុកម្មនៅរាជធានីព្រុចស៊ែល ប្រទេស ប៊ែលហ្សិកដើម្បីប្រឆាំងជំទាស់គោលនយោបាយ រឹតត្បិត។
បាតុកម្មនៅប៊ែលហ្សិកប្រឆាំងជំទាស់គោលនយោបាយរឹតត្បិត
មនុស្សរាប់ពាន់នាក់បានប្រមូលផ្ដុំធ្វើបាតុកម្មនៅរាជធានីព្រុចស៊ែល (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី២៩ កញ្ញា មនុស្សចំនួន៤៥ពាន់នាក់បានធ្វើបាតុកម្មនៅ រាជធានីព្រុចស៊ែល ប្រទេសប៊ែលហ្សិកដើម្បីប្រឆាំងជំទាស់គោលនយោបាយរឹត ត្បិត។ចរាចរណ៍នៅមជ្ឈមណ្ឌលក្រុងព្រុចស៊ែលត្រូវរងភាពជាប់គាំង។សេវាកម្ម ដឹកជញ្ជូនសាធារណៈ នៅរដ្ឋធានីព្រុចស៊ែល ក៏ដូចជាស្ថានភាពចរាចរណ៍នៅខេត្ត ផ្សេងៗទៀតនៃតំបន់សហគមន៍ប្រើប្រាស់ភាសាបារាំង​ក៏ត្រូវបានជះឥទ្ធិពលយ៉ាង ធ្ងន់ធ្ងរ។ស្ថាប័នរដ្ឋបាលរដ្ឋនិងសាលារៀនមួយចំនួនត្រូវបិទទ្វារ។នេះជាករណីធ្វើ បាតុកម្មលើទូទាំងប្រទេសលើកទី៤គិតតាំងពីនាយករដ្ឋមន្រ្តីលោក Charles Michel ឡើងកាន់អំណាចកាលពីខែតុលាឆ្នាំ២០១៤មក។រាល់បាតុកម្ម នេះគឺសំដៅ ប្រឆាំងជំទាស់គោលនយោបាយរឹតត្បិតដែលរដ្ឋាភិបាលបាន អនុវត្តន៍ក្នុងរយៈ ពេល២ឆ្នាំកន្លងមក ក៏ដូចជាប្រឆាំងជំទាស់គំរោងច្បាប់ស្ដីអំពី ការកែទម្រង់ប្រព័ន្ធ ការងារធ្វើផងដែរ៕

More