VOV WorldVOV World
បែឡារូសអនុម័តលើពង្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង EAES ជាមួយវៀតណាម
27/05/2015 07:48
(VOV)_ប្រធានាធិបតីបែឡារូស លោក Alexander Lukashenko នាថ្ងៃទី​២៦ ​ឧសភា​បានអនុម័តលើពង្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA) រវាង ​សម្ព័ន្ធភាពសេដ្ឋកិច្ចអឺរ៉ុប -អាស៊ី(EAES) ជាមួយវៀតណាម ដើម្បីបង្កើតគ្រឹះដ្ឋាន​សំរាប់បើកការចរចារជាបន្ត។
បែឡារូសអនុម័តលើពង្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង EAES ជាមួយវៀតណាម
បែឡារូសអនុម័តលើពង្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង EAES ជាមួយវៀតណាម   (VOV)_ប្រធានាធិបតីបែឡារូស លោក Alexander Lukashenko នាថ្ងៃទី​២៦ ​ ឧសភា​បានអនុម័តលើពង្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA) រវាង ​សម្ព័ន្ធ ភាពសេដ្ឋកិច្ចអឺរ៉ុប -អាស៊ី(EAES) ជាមួយវៀតណាម ដើម្បីបង្កើតគ្រឹះដ្ឋាន​សំរាប់ បើកការចរចារជាបន្ត។ កិច្ចព្រមព្រៀង EAES ត្រូវបានប្រធានាធិបតីរុស្ស៊ី ​ បែឡា រូសនិងកាហ្សាក់ស្តង់បានចុះហត្ថលេខាលើ ខ្លឹមសារពោលខាងលើនាថ្ងៃទី២៩ ​ឧសភា ឆ្នាំ ២០១៤ និងមានសុពលភាពពីថ្ងៃទី១ មករាឆ្នាំ ២០១៥។ តាមឯកសារ នេះ ទំនិញ សេវាកម្ម ទុន និងពលករ អាចផ្លាស់ប្តូរដោយសេរី ក្នុងសម្ព័ន្ធភាព។  កិច្ច​ព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាម ជាកិច្ចព្រមព្រៀងដើមដំបូងដែល បាន EAES ចុះហត្ថលេខាជាមួយដៃគូ។ ពិធីចុះហត្ថលេខានេះ​នឹងប្រព្រឹត្ត​ទៅ​នៅ​ ប្រទេសកាហ្សាក់ស្តង់ នាថ្ងៃទី២៩ ឧសភាខាងមុខនេះ៕