ផ្លែគូលេនវៀតណាមបាននាំចូលទីផ្សារអាមេរិកជាលើកដំបូងក្នុងឆ្នាំ២០១៦
07/06/2016 10:14
(VOV)_ក្រុមហ៊ុន Anh Duong Sao (នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម) បាននាំចេញផ្លែគូលេនដើមរដូវចំនួនមួយតោនទៅទីផ្សារអាមេរិក។ តាមគំរោង បន្ទាប់ពីឡូផ្លែគូលេនដើមដំបូងនេះ

ផ្លែគូលេនវៀតណាមបាននាំចូលទីផ្សារអាមេរិកជាលើកដំបូងក្នុងឆ្នាំ២០១៦ (VOV)_ក្រុមហ៊ុន Anh Duong Sao (នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀតណាម) បាននាំចេញផ្លែគូលេនដើមរដូវចំនួនមួយតោនទៅទីផ្សារអាមេរិក។ តាមគំរោង បន្ទាប់ពីឡូផ្លែគូលេនដើមដំបូងនេះ ក្រុមហ៊ុននឹងពិនិត្យមើលហើយប្រមូលទិញបន្ថែម ផ្លែគូលេនចំនួន២០តោនទៀត ដើម្បីនាំចេញ។ លោក Pham Ngoc Tu នាយកក្រុមហ៊ុន Anh Duong Sao បានអោយដឹងថា៖ “ ឆ្នាំនេះ តម្រូវការអំពីផ្លែគូលេននៅអាមេរិកនឹងខ្ពស់ជាងដោយសាររដូវប្រមូល ផលនៅមេស៊ីកូ យឹតជាងវៀតណាម ប្រហែល២សប្ដាហ៍។ ឆ្នាំ ២០១៥ ក្រុមហ៊ុននាំចេញ បាន២ Container ផ្លែគូលេនទៅអាមេរិក ហើយឆ្នាំនេះនឹងនាំចេញច្រើនជាង។ និ យាយរួម ទីផ្សារអាមេរិកប្រកួតប្រជែងខ្លាំងក្លាណាស់ ប៉ុន្តែក្រុមហ៊ុននឹងប្រមូលទិញ ហើយនាំចេញផ្លែឈើនេះចំនួនពី១០ដល់២០តោន ចូលទីផ្សារនេះដែរ៕”
Related
More




