ផ្នែកអធិការកិច្ចលើកកំពស់ស្មារតីទទួលខុសត្រូវ អនុវត្តល្អនូវភារកិច្ចក្នុងឆ្នាំ២០១៥
16/02/2015 08:56
(VOVworld) - ក្នុងឆ្នាំ២០១៥ ផ្នែកអធិការកិច្ចនឹងប្រមូល ផ្ដុំអនុវត្តល្អនូវភារកិច្ចដែល បានប្រគល់ក្នុងការងារដោះ ស្រាយការប្ដឹងតវ៉ាប្ដឹងបរិហារ សំដៅរក្សាដ៏រឹងមាំស្ថិរ ភាព ខាងនយោបាយសង្គម ឆ្លើយតបទៅនឹងបំណង ប្រាថ្នាដ៏ត្រឹមត្រូវរបស់ប្រជាជន

អគ្គអធិការកិច្ចរដ្ឋាភិបាលវៀតណាមលោក Huynh Phong Tranh (VOVworld) - ក្នុងនាទីប្រជាជនសួរ-រដ្ឋមន្រ្តីឆ្លើយសំនួរមុនបុណ្យចូលឆ្នាំថ្មីប្រពៃណី មមែសប្ដស័ក២០១៥ អគ្គអធិការកិច្ចរដ្ឋាភិបាលវៀតណាមលោក Huynh Phong Tranh បាន ឲ្យដឹងថា ក្នុងឆ្នាំ២០១៥ ផ្នែកអធិការកិច្ចនឹងប្រមូលផ្ដុំអនុវត្តល្អនូវភារ កិច្ចដែល បានប្រគល់ក្នុងការងារដោះស្រាយការប្ដឹងតវ៉ាប្ដឹងបរិហារ សំដៅរក្សាដ៏ រឹងមាំស្ថិរភាព ខាងនយោបាយសង្គម ឆ្លើយតបទៅនឹងបំណងប្រាថ្នាដ៏ត្រឹមត្រូវ របស់ប្រជាជន បម្រើ ភារកិច្ចនយោបាយនិយាយរួមនិងបម្រើមហាសន្និបាតបក្ស គ្រប់ជាន់ថ្នាក់ និយាយដោយឡែក។ស្ដីពីការងារបង្ការប្រយុទ្ធប្រឆាំងអំពើពុក រលួយ លោក Huynh Phong Tranh បានឲ្យដឹងថែមទៀតថា ផ្នែកអធិការកិច្ចនឹង កសាងយន្តការ ផ្សាភ្ជាប់នឹងការងារឃោសនា អនុវត្តវិធានការបង្ការរារាំង ជា ពិសេសគឺរកឃើញ ដោះស្រាយអំពើពុករលួយ សហការជាមួយផ្នែក ស្ថាប័ន មាន សមត្ថកិច្ចនានា ដើម្បីដោះស្រាយករណីអំពើពុករលួយ៕
Related




