PHU YEN រៀបចំរូបសណ្ឋានផលិតកម្មត្រីធូណា
13/07/2014 09:05
(VOV)_គណៈកម្មាធិការបក្សខេត្ត Phu Yen (ភាគកណ្ដាលវៀតណាម)ទើបនឹងបានរៀបចំសន្និសីទលាតត្រដាងអនុវត្តសេចក្ដីសម្រេចចិត្ត

PHU YEN រៀបចំរូបសណ្ឋានផលិតកម្មត្រីធូណា(baodautu.vn) (VOV)_គណៈកម្មាធិការបក្សខេត្ត Phu Yen (ភាគកណ្ដាលវៀតណាម)ទើប នឹងបានរៀបចំសន្និសីទលាតត្រដាងអនុវត្តសេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាលស្ដី ពីគោលនយោបាយមួយចំនួន ក្នុងការពង្រីកផ្នែកជលផល និងរៀបចំរូបសណ្ឋាន នេសាទត្រីធូណា។ តាមនោះ ចាប់ពីថ្ងៃទី ២៥ សីហា ឆ្នាំ ២០១៤ដល់ដាច់ ឆ្នាំ ២០១៦ បណ្ដាអង្គការ បុគ្គលដែលកំពុងធ្វើសកម្មភាពលើវិស័យជលផលនឹង ទទួលបានគោលនយោបាយអនុគ្រោះក្នុងការវិនិយោគនិងឥណទាន។ ក៏នៅ ក្នុងសន្និសីទលើកនេះដែរ ក្រុមហ៊ុនភាគហ៊ុន Ba Hai - អង្គការប្រមូលទិញ និង កែច្នៃត្រីធូណានៅខេត្ត Phu Yen បានអោយដឹងថា៖ នឹងជំរុញខ្លាំងរូបសណ្ឋាន ផលិតកម្មត្រីធូណា ។ តាមនោះ បណ្ដានាវានេសាទត្រីធូណានឹងកែច្នៃនិងរក្សារ ទុក ផលិតផលតាមការណែនាំរបស់ក្រុមហ៊ុន ហើយក្រុមហ៊ុននឹងមាននាវាមក ទិញផ្ទាល់ ដើម្បីកាត់បន្ថយចំណាយទៅវិញទៅមកសំរាប់អ្នកសនេសាទ។ ក្រៅពីនោះ ក្រុមហ៊ុនក៏ធានាទិញអស់បរិមាណត្រីធូនានិងប្រភេទត្រីផ្សេងៗ ទៀត ដែលនាវាបានចុះឈ្មោះ ចំពោះត្រីធូណា ក្រុមហ៊ុននឹងទិញដោយតំលៃ ខ្ពស់ជាង១៥% បើប្រៀបធៀបនឹងតំលៃលើទីផ្សារនាគ្រានោះដែរ៕
Related




