VOV WorldVOV World
បំផុសសកម្មភាពជាច្រើនឆ្ពោះទៅរំលឹកខួបលើកទី៦០នៃទិវាជ័យជំនះ Dien Bien Phu
01/03/2014 08:45
Vovworld-នាព្រឹកថ្ងៃទី១មិនានៅទីក្រុង Da Nang កងពលលេខ១១ (ក្រសួង​ការពារ​ប្រទេសវៀតណាម) បានបំផុសវគ្គប្រឡងប្រណាំងកំពូល
បំផុសសកម្មភាពជាច្រើនឆ្ពោះទៅរំលឹកខួបលើកទី៦០នៃទិវាជ័យជំនះ Dien Bien Phu
កងពលលេខ១១ (ក្រសួងការពារប្រទេសវៀតណាម) បានបំផុសវគ្គប្រឡងប្រណាំងកំពូល បន្តដំណើរយុទ្ធជន Dien Bien (VOV)         Vovworld-នាព្រឹកថ្ងៃទី១មិនានៅទីក្រុង Da Nang កងពលលេខ១១ (ក្រសួង​ ការពារ​ប្រទេសវៀតណាម) បានបំផុសវគ្គប្រឡងប្រណាំងកំពូល បន្តដំណើរ​ យុទ្ធជន Dien Bien ៩០យប់ថ្ងៃឈានទៅរំលឹកខួបលើកទី៦០នៃជ័យជំនះ Dien Bien Phu។ វរសេនីយ៍ឯក Tran Quang Trung ស្នងការនយោបាយកងពលលេខ​១១ បាន​ឲ្យដឹងថា៖         “ទីមួយប្រមូលផ្ដុំអប់រំកម្មាភិបាលយុទ្ធជននិងពលករមានឆ័ន្ទះប្តេជ្ញាកសាង​មូលដ្ឋានបក្សស្អាតស្អំរឹងមាំ អប់រំប្រពៃណីនិងបន្តដំណើរប្រពៃណីរបស់ជីដូន​ជីតា​ ក្នុងយុទ្ធនាការ Dien Bien Phu។ ទី២ យើងខ្ញុំប្រមូលផ្ដុំអនុវត្តភារកិច្ចនយោបាយ​ ទទួល​បាន​លទ្ធផលខ្ពស់។ ទី៣គោរពវិន័យប្រមូលផ្ដុំកសាងចំណានហ្វឺកហាត់​ វិន័យ។”         មុននោះនាយប់ថ្ងៃទី២៨កុម្ភៈនៅខេត្ត Quang Binh ស្រុកកំណើត​នាយឧត្តម សេនីយ៍ Vo Nguyen Giap សម្ព័ន្ធយុវជនខេត្ត Quang Binh បានរៀបចំ​ការ​ជួប ប្រាស្រ័យជជែកអំពីប្រពៃណីជាមួយប្រធានបទ “ជំនាន់វ័យក្មេង Quang Binh រៀនសូត្រនិងធ្វើតាមគំរូនាយឧត្តមសេនីយ៍ Vo Nguyen Giap”។ កម្មវិធី​ស្ថិត​ក្នុង​បណ្ដាសកម្មភាពឆ្ពោះទៅខួបលើកទី៦០នៃទិវាជ័យជំនះ Dien Bien Phu (ទី៧​ ឧសភា)៕

More