បំប៉ុនបញ្ញាវ័យក្មេងទៅជាអ្នកទេពកោសលសំរាប់ប្រទេសជាតិ
14/04/2014 09:47
(VOV)_ក្នុងនាទី៖ប្រជាជនសួរ-រដ្ឋមន្ត្រីឆ្លើយ នាថ្ងៃទី ១៣ មេសា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Nguyen Thai Binh បានអោយដឹងថា៖នាឆ្នាំ ២០១៣ ជិត៨៥% ក្នុងចំណោមបញ្ញាវន្តវ័យក្មេងចំនួន៥៨០នាក់
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Nguyen Thai Binh (vtv) (VOV)_ក្នុងនាទី៖ប្រជាជនសួរ-រដ្ឋមន្ត្រីឆ្លើយ នាថ្ងៃទី ១៣ មេសា រដ្ឋមន្ត្រីក្រសួង មហា ផ្ទៃ លោក Nguyen Thai Binh បានអោយដឹងថា៖នាឆ្នាំ ២០១៣ ជិត៨៥% ក្នុង ចំណោមបញ្ញាវន្តវ័យក្មេងចំនួន៥៨០នាក់ ទៅធ្វើអនុប្រធានគណៈកម្មាធិការប្រជា ជនឃុំ នៅស្រុកក្រីក្រ៦៤ នៃគំរោងការណ៍អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ៦០០ បានសម្រេចភារកិច្ចដ៏ល្អប្រសើ ។ បណ្ដាអនុប្រធានគណៈកម្មាធិការប្រជាជន ឃុំវ័យក្មេងនេះបានសកម្ម ម្ចាស់ការធ្វើសេនាធិការ អនុវត្តកម្មវិធី គំរោងការនានាកាត់ បន្ថយភាពក្រីក្រ និងត្រូវបានប្រជាជនជួយជ្រោមជ្រែងជាច្រើន។ តាមផែនការ ការ ជ្រើសរើសអ្នកបញ្ញាវន្តវ័យក្មេង នឹងចាប់ផ្តើមពីខែឧសភា ឆ្នាំ ២០១៤ ។ រដ្ឋមន្ត្រី Nguyen Thai Binh បានអោយដឹងថា៖ក្រៅពីគំរោងការណ៍អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ ចំនួន៦០០នាក់ និងមន្ត្រីរដ្ឋការ៥០០នាក់ ការិយាល័យនយោបាយបាន ចេញ សេចក្ដីសន្និដ្ឋាន ស្ដីពីការទាក់ទាញ និងកសាងប្រភពកម្មាភិបាលរបស់បក្ស រដ្ឋ កងកម្លាំងប្រដាប់អាវុធ បណ្ដាសម្ព័ន្ធក្រុមហ៊ុន អគ្គក្រុមហ៊ុនរដ្ឋទៀតផង។ ក្រសួង មហាផ្ទៃកំពុងសកម្មសុក្រិតឯកសារនានា ដើម្បីដាក់ជូនរដ្ឋាភិបាល នាយករដ្ឋមន្ត្រី រដ្ឋាភិបាលពិនិត្យមើលនិងអនុម័តកម្មវិធីធ្វើ់សកម្មភាពតាមសេចក្ដីសន្និដ្ឋានពោល ខាងលើដែរ៕
Related
More




