VOV WorldVOV World
បង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យរវាងវៀតណាមនិងប្រទេសអាស៊ាននានា
12/05/2016 10:28
(VOV)_នារសៀលថ្ងៃទី១១ឧសភា នៅទីក្រុងហាណូយ ថ្លែងមតិនៅក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូត នៃប្រទេសជាសមាជិកអាស៊ាននានា​ នាយករដ្ឋ​មន្ត្រី​វៀតណាម លោក Nguyen Xuan Phuc បានសម្ដែងជំនឿ
បង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យរវាងវៀតណាមនិងប្រទេសអាស៊ាននានា
បង្កើនទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើច្រើនវិស័យរវាងវៀតណាមនិងប្រទេសអាស៊ាននានា           (VOV)_នារសៀលថ្ងៃទី១១ឧសភា នៅទីក្រុងហាណូយ ថ្លែងមតិនៅក្នុងជំនួប សន្ទនាជាមួយឯកអគ្គរដ្ឋទូត នៃប្រទេសជាសមាជិកអាស៊ាននានា​ នាយករដ្ឋ​មន្ត្រី​វៀតណាម លោក Nguyen Xuan Phuc បានសម្ដែងជំនឿជាក់​ថា៖ ​បណ្ដា​ឯកអគ្គរដ្ឋ ទូតនឹងបន្តរួមវិភាគទានរបស់ខ្លួន ចំពោះការបង្កើនទំនាក់ទំនងមិត្តភាព និង កិច្ចសហប្រតិបត្តិការលើច្រើនវិស័យ ជាមួយវៀតណាម។ នាយករដ្ឋមន្ត្រីបានចាត់ ទុកថា៖ ប្រទេសជាសមាជិកអាស៊ានទាំងឡាយត្រូវខំប្រឹងប្រែងកសាងអាស៊ានមួយ ប្រកបដោយសាមគ្គីភាព ឯកភាព ពិសេសគឺក្នុង​យុទ្ធសាស្ត្រតំបន់​មានបំរ៉ែបំរួល​ ច្រើន ។ វៀតណាមសន្យារួមសហការជិតស្និទ្ធជាមួយប្រទេស​អាស៊ានទាំងឡាយ  បន្ត ម្ចាស់ការ សកម្ម រួមវិភាគទានដើម្បីរក្សាតួនាទីម្ចាស់ការ បង្កើនសាមគ្គីភាព ឯក ភាពក្នុងអាស៊ាន។           ចំពោះបំរ៉ែបំរួលនានានៅសមុទ្រខាងកើត នាយករដ្ឋមន្ត្រីបានស្នើអោយប្រ ទេសទាំងអស់បង្កើនការរួមសហការ ដើម្បីពង្រីកតួនាទីស្នូលរបស់អាស៊ាន រក្សាចំ ណងសាមគ្គីភាព និងកសាងគោលជំហររួមមួយរបស់អាស៊ាន ចំពោះបញ្ហាសមុទ្រ ​ខាងកើត ជំរុញការដោះស្រាយជំលោះនានាដោយសន្តិវិធី គោរពច្បាប់អន្តរជាតិ  ដែលក្នុងនោះមានអនុសញ្ញា អង្គការសហប្រជាជាតិ ស្ដីអំពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២  ដើម្បីរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់៕​

More