VOV WorldVOV World
បង្កើតគណៈកម្មាធិការអន្តរជាតិស៊ើបអង្កេតមូលហេតុយន្តហោះ MH370 បាត់ខ្លួន
24/04/2014 06:42
(VOV)_រដ្ឋមន្ត្រីស្ដីទីក្រសួងគមនាគមន៍ម៉ាឡេស៊ី លោក Hishammud​din Hussein បានអោយដឹងថា៖ គណរដ្ឋមន្ត្រីប្រទេសនេះ ​នាថ្ងៃទី ២៣​មេសា​ បានអនុម័តលើការបង្កើតគណៈកម្មាធិការអន្តរជាតិមួយដើម្បី​
បង្កើតគណៈកម្មាធិការអន្តរជាតិស៊ើបអង្កេតមូលហេតុយន្តហោះ MH370 បាត់ខ្លួន
បង្កើតគណៈកម្មាធិការអន្តរជាតិស៊ើបអង្កេតមូលហេតុយន្តហោះ MH370 បាត់ខ្លួន(TTXVN)           (VOV)_រដ្ឋមន្ត្រីស្ដីទីក្រសួងគមនាគមន៍ម៉ាឡេស៊ី លោក Hishammud​din Hussein បានអោយដឹងថា៖ គណរដ្ឋមន្ត្រីប្រទេសនេះ ​នាថ្ងៃទី ២៣​មេសា​ បានអនុ ម័ត លើការបង្កើតគណៈកម្មាធិការអន្តរជាតិមួយដើម្បី​ស៊ើបអង្កេតមូលហេតុនៃការ បាត់ខ្លួនរបស់យន្តហោះMH 370 របស់ក្រុមហ៊ុន​អាកាសចរណ៍ Malaysia Airlines ។           ថ្លែងមតិជាមួយមជ្ឈដ្ឋានសារព័ត៍មាន លោក Hishammuddin Hussein ​បាន លើកច្បាស់នូវគោលដៅរបស់គណៈកម្មាធិការនេះគឺវាយ​តំលៃ​ ស៊ើបអង្កេត និង ពិនិត្យ មើលឡើងវិញមូលហេតុជាក់ស្ដែងដែលបាន​នាំមកនូវការបាត់ខ្លួននេះ និង ដើម្បីរាំងស្កាត់គ្រោះថ្នាក់ដូច្នេះអាចកើតមាន​ឡើងក្នុងអនាគត។ ក៏តាមលោក ​ Hishammuddin Hussein​ ថា៖ រដ្ឋាភិបាលម៉ាឡេស៊ី ​កំពុង​ពិភាក្សា​ជាមួយសម្ព័ន្ធក្រុម ហ៊ុនប្រេង ឧស្ម័នជាតិ Malaysia Petronas ​និងសមាជិកមួយចំនួនទៀត ដើម្បីបើក ទូលាយការស្វែងរកនេះ។           រយៈពេល៥០ថ្ងៃបានឆ្លងផុតទៅហើយ ចាប់ពីពេលដែល Malaysia Airlines បាន ជូនដំណឹង៖យន្តហោះ MH 370 ត្រូវបាត់ខ្លួន ហើយនាំតាម​ភ្ញៀវ​ចំនួន២២៧នាក់ និង ក្រុមអ្នក បើកបរយន្តហោះចំនួន១២​នាក់ទៀត​ផង៕

More