VOV WorldVOV World
បណ្ឌិតនារីវៀតណាមទទួលរង្វាន់៖អ្នកវិទ្យាសាស្ត្រវ័យក្មេងទេពកោសល្យពិភពលោក
19/03/2015 09:18
(VOV)_បណ្ឌិតនារី Tran Ha Lien Phuong នៃសាកលវិទ្យាល័យ​ទីក្រុង​ហូជីមិញ ទើបនឹងបានទទួលរង្វាន់៖អ្នកវិទ្យាសាស្ត្រវ័យក្មេងទេពកោសលពិភពលោក ប្រគល់ដោយមូលនិធិ L’Oreal – UNESCO ​ដោយសារបានរកឃើញវិធានការ​ជាច្រើន​ក្នុងការព្យាបាលជំងឺមហារីក។
បណ្ឌិតនារីវៀតណាមទទួលរង្វាន់៖អ្នកវិទ្យាសាស្ត្រវ័យក្មេងទេពកោសល្យពិភពលោក
បណ្ឌិតនារី Tran Ha Lien Phuong (VOV)_បណ្ឌិតនារី Tran Ha Lien Phuong នៃសាកលវិទ្យាល័យ​ទីក្រុង​ហូជីមិញ ទើប នឹងបានទទួលរង្វាន់៖អ្នកវិទ្យាសាស្ត្រវ័យក្មេងទេពកោសលពិភពលោក ប្រគល់ ដោយមូលនិធិ L’Oreal – UNESCO ​ដោយសារបានរកឃើញវិធានការ​ជាច្រើន​ក្នុង ការព្យាបាលជំងឺមហារីក។ នេះគឺជាលើកដំបូង ដែលអ្នកវិទ្យាសាស្ត្រ​នារីវៀតណាម ទទួលបានរង្វាន់នេះ។ ផ្លាស់ប្តូរមតិ​ជាមួយ​អ្នកយកព័ត៍មាន នៃវិទ្យុសម្លេងវៀតណាម  ប្រចាំនៅបារាំង បណ្ឌិត Tran Ha Lien Phuong បានអោយដឹងថា៖​រង្វាន់នេះជាការ លើកទឹកចិត្តទាំងខាងស្មារតីនិងខាងសម្ភារះ ​សំរាប់បងស្រីនិងអ្នករួមសហវិជ្ជាជីវះ  បង្កើនលទ្ធផលខ្ពស់ជាងទៀតក្នុងការស្រាវជ្រាវ​៖           “ ខ្ញុំស្នើព្យាបាលជំងឺមហារីកដោយការ​ប្រើប្រាស់វត្ថុធាតុដើមពីធម្មជាតិ ពី ព្រោះ​ថ្នាំនាបច្ចុប្បន្នមានប្រតិកម្មបន្ទាប់បន្សំ​ មានជាតិពុល និងតំលៃខ្ពស់។ បានជា  ខ្ញុំប្រើវត្ថុធាតុដើមពីធម្មជាតិ ដោយសារមានតំលៃថោក ជ្រាបចូលក្នុងសរីរាង្គបាន ល្អជាង។ លទ្ធផលស្រាវជ្រាវគឺគួរអោយចាប់អារម្មណ៍ ។ ដូច្នេះ រង្វាន់លើកនេះមាន អត្ថន័យដ៏សែនសំខាន់  ជួយឧបត្ថម្ភយើងខ្ញុំអាចជំរុញការស្រាវជ្រាវជាបន្តទៀតដែរ៕”