បណ្ដាភាគីនៅលីប៉ីតភ្ជាប់ការចរចារ
17/04/2015 10:00
Vovworld-នាថ្ងៃទី១៦មេសា ដំណាងរដ្ឋសភាលីប៉ី (HoR) និងមហាសន្និបាតប្រជាជនទូទាំងប្រទេស

បណ្ដាភាគីនៅលីប៉ីតភ្ជាប់ការចរចារ (Xinhua) Vovworld-នាថ្ងៃទី១៦មេសា ដំណាងរដ្ឋសភាលីប៉ី (HoR) និងមហាសន្និបាត ប្រជាជនទូទាំងប្រទេស បានតភ្ជាប់ការចរចារនៅទីក្រុង Skhirat ប្រទេសម៉ារក សំដៅបង្កើតរដ្ឋាភិបាលសាមគ្គីភាពមួយដើម្បីដោះស្រាយវិបត្តិនយោបាយនា បច្ចុប្បន្ន។ បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Bernadino Leon បានដំណើរការចរចារដោយឡែកជាមួយគណៈប្រតិភូនីមួយៗ។ មុននោះលោក Leon ក៏ដាស់តឿនភាគីនានាបង្ហាញភាពទន់ភ្លន់សំដៅទទួលបាន កិច្ចព្រមព្រៀងបង្កើតរដ្ឋាភិបាលសាមគ្គីភាពជាតិ។ អ្នកនាំពាក្យរបស់ HoR Issa Abdelkayoum បានអះអាងថា HoR កំពុងខំប្រឹង ប្រែងទាក់ទងដោយសកម្ម ទន្ទឹមនឹងនោះចោទប្រកាន់ភាគីប្រឆាំងកំពុងស្វែងរក វិធានការអូសបន្លាយពេលវេលា៕
Related





