បណ្ដាភាគីប្រឆាំងនៅលីប៊ីឆ្ពោះទៅកិច្ចព្រមព្រៀងសន្តិភាព
20/04/2015 10:21
(VOVworld) – ការចរចារនយោបាយរវាងតំណាងនៃ រដ្ឋសភារបស់លីប៊ី (HoR) ដែលសហគមន៍អន្តរជាតិ ទទួលស្គាល់និងមហាសន្និបាតប្រជាជនទូទាំងប្រទេស (GNC - ស្ថាប័ននិតិបញ្ញត្តិចាស់ដែលកំលាំងឥស្លាមគាំទ្រ) ទៅនៅទីក្រុង Skhirat របស់ Maroc នាពេលថ្មីៗនេះទទួល បានពង្រាងកិច្ចព្រមព្រៀងមួយជួយភាគីនានាឆ្ពោះទៅ កិច្ចព្រមព្រៀងសន្តិភាពចុងក្រោយសំដៅដោះស្រាយវិបត្តិ នៅប្រទេសអាហ្វ្រិកខាងជើងនេះ។

បណ្ដាភាគីប្រឆាំងនៅលីប៊ីឆ្ពោះទៅកិច្ចព្រមព្រៀងសន្តិភាព (Image: VNA) (VOVworld) – ការចរចារនយោបាយរវាងតំណាងនៃរដ្ឋសភារបស់លីប៊ី (HoR) ដែល សហគមន៍អន្តរជាតិទទួលស្គាល់និងមហាសន្និបាតប្រជាជនទូទាំងប្រទេស (GNC - ស្ថាប័ននិតិបញ្ញត្តិចាស់ដែលកំលាំងឥស្លាមគាំទ្រ) ទៅនៅទីក្រុង Skhirat របស់ Maroc នាពេលថ្មីៗនេះទទួលបានពង្រាងកិច្ចព្រមព្រៀងមួយជួយភាគីនានាឆ្ពោះទៅកិច្ចព្រម ព្រៀងសន្តិភាពចុងក្រោយសំដៅដោះស្រាយវិបត្តិនៅប្រទេសអាហ្វ្រិកខាងជើងនេះ។ ថ្លែងមតិចំពោះមុខមជ្ឈដ្ឋានអ្នកសារព័ត៌មាន នាថ្ងៃទី ១៩ មេសា បេសកជនពិសេស នៃ អ.ស.ប. ទទួលបន្ទុកបញ្ហានៅលីប៊ី លោក Benardino Leon បានឲ្យដឹងថា៖ ភាគី នានាបានយល់ព្រមពង្រាងកិច្ចព្រមព្រៀងពោលខាងលើស្តីពីការបង្កើតរដ្ឋាភិបាល សមគ្គីភាពជាតិមួយទោះបីជានៅមានមាត្រាមួយចំនួនត្រូវបានពិនិត្យមើលនិងផ្តល់ មតិថែមទៀត៕
Related




