បណ្ដាភាគីប្រឆាំងស៊ីរីចាប់ផ្តើមការចរចារនៅរុស្ស៊ី
27/01/2015 08:23
(VOVworld) – នាថ្ងៃទី ២៦ មករា បណ្ដាភាគីប្រឆាំងស៊ីរីបានចាប់ផ្តើមការចរចារដែល នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៤ ថ្ងៃនៅទីក្រងុម៉ូស្គូរបស់រុស្ស៊ីសំដៅស្វែងរកដំណោះ ស្រាយជំលោះដែលអូសបន្លាយក្នុងរយៈពេល ៤ ឆ្នាំនៅប្រទេសមជ្ឈឹមបូរព៌ារនេះ។

បណ្ដាភាគីប្រឆាំងស៊ីរីចាប់ផ្តើមការចរចារនៅរុស្ស៊ី (Image: ria.ru) (VOVworld) – នាថ្ងៃទី ២៦ មករា បណ្ដាភាគីប្រឆាំងស៊ីរីបានចាប់ផ្តើមការចរចារដែល នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៤ ថ្ងៃនៅទីក្រងុម៉ូស្គូរបស់រុស្ស៊ីសំដៅស្វែងរកដំណោះ ស្រាយជំលោះដែលអូសបន្លាយក្នុងរយៈពេល ៤ ឆ្នាំនៅប្រទេសមជ្ឈឹមបូរព៌ារនេះ។ តាមសេចក្តីប្រកាសរបស់អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Mikhail Bogdanov បាន ឲ្យដឹងថា៖ តំណាងចំនួន ២៥ រូបនៃបណ្តាភាគីប្រឆាំងស៊ីរីបានចូលរួមកិច្ចប្រជុំ សម្ងាត់ដែលបានប្រព្រឹត្តទៅនៅម៉ោងទី ៨ តាមម៉ោង GMT (ម៉ោង់ទី ១៥ តាមម៉ោង វៀតណាម)។ ប៉ុន្តែ ពុំមានតំណាងសហគម៍អន្តរជាតិណាមួយនាក់ចូលរួមការចរចារ លើកនេះទេ។ តាមផែនការ ដំណាក់កាលទី ១ នៃការចរចារលើកនេះបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ២៦ ដល់ទី ២៧ មករា សំរាប់បណ្ដាភាគីប្រឆាំងនៅស៊ីរី។ ដំណាក់កាលទី ២ ចាប់ពីថ្ងៃទី ២៨ ដល់ទី ២៩ មករា នឹងមានការចូលរួមរបស់តំណាង រដ្ឋាភិបាល របស់ប្រធានាធិបតីស៊ីរី លោក Bashar al Assad ដឹកនាំដោយលោក Bashar Jaafari តំណាងអចិន្ត្រៃយ៍របស់ស៊ីរីប្រចាំនៅ អ.ស.ប.។ ប៉ុន្តែ សម្ព័ន្ធភាពជាតិ (SNC) របស់ស៊ីរីបានធ្វើពហិការចូលរួមការចរចារលើកនេះ។ ដោយសារ SNC បាន សង្ស័យថា៖ រុស្ស៊ីគឺជាប្រទេសដែលគាំទ្ររដ្ឋអំណាចរបស់លោក Assad ៕
Related




