VOV WorldVOV World
បណ្ដាគោលការណ៍ជាមូលដ្ឋាន​ របស់អាស៊ាន ក្នុងបញ្ហាសមុទ្រខាងកើត
22/07/2012 09:04
ក្រោយបណ្ដាការខំប្រឹងប្រែងការទូត របស់រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ​Marty Natalegawa ពិសេសគឺ បណ្ដាជំនួបពិគ្រោះយោបល់ផ្ទាល់ជាមួយ ​បណ្ដារដ្ឋមន្ត្រី ការបរទេសវៀតណាម ភីលីពិន និងកម្ពុជា បណ្ដាប្រទេស​អាស៊ាន បានឯកភាព អំពី៖ គោលការណ៍ ៦ចំណុច របស់អាស៊ាណ អំពី​បញ្ហាសមុទ្រខាងកើត ។
បណ្ដាគោលការណ៍ជាមូលដ្ឋាន​ របស់អាស៊ាន ក្នុងបញ្ហាសមុទ្រខាងកើត
ក្រោយបណ្ដាការខំប្រឹងប្រែងការទូត របស់រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ​Marty Natalegawa ពិសេសគឺ បណ្ដាជំនួបពិគ្រោះយោបល់ផ្ទាល់ជាមួយ ​បណ្ដារដ្ឋមន្ត្រី  ការបរទេសវៀតណាម ភីលីពិន និងកម្ពុជា បណ្ដាប្រទេស​អាស៊ាន  បានឯកភាព  អំពី៖ គោលការណ៍ ៦ចំណុច របស់អាស៊ាណ អំពី​បញ្ហាសមុទ្រខាងកើត ។ បណ្ដា រដ្ឋមន្ត្រីការបរទេស អាស៊ាន បានអះអាងជាថ្មីម្តងទៀត ការសន្យារបស់បណ្ដាប្រទេស ជាសមាជិក ចំពោះគោលការណ៍ ចំនួន ៦ ចំណុច រួមមាន៖ អនុវត្តគ្រប់គ្រាន់នូវសេចក្ដី ថ្លែងការណ៍ ស្ដីអំពី ​ក្រម​ប្រតិបត្តិ សំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC)។ គោការ​ ណែនាំ​​ការអនុវត្ត​(DOC)។ សម្រេច​​​ឲ្យ​បាន​​ឆាប់​នូវ​ក្រមសិលធម៏ នៃ​បញ្ហា​សមុទ្រ​ខាង កើត (COC)​។​គោរព​ទាំងស្រុង​គោលការណ៍​នៃ​ច្បាប់​អន្តរជាតិ រួមទាំង អនុសញ្ញា​អង្គការ សហប្រជាជាតិ ស្ដីពី ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ (UNCLOS) ដែល​មាន​ការទទួលស្គាល់​ជា​ សកល​។បន្ត​​រក្សា​ភាព​អត់ធ្មត់ និង​ការមិន​​ប្រើ​កម្លាំង ហឹង្សារ ​​។ការដោះស្រាយ​វិវាទ នៅ​សមុទ្រខាងកើត ដោយ​សន្តិវិធី ស្រប​ទៅតាម​គោលការណ៍ នៃ​ច្បាប់​អន្តរជាតិ រួម​ទាំង​ អនុសញ្ញា​អង្គការ​សហប្រជាជាតិស្ដីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២​(UNCLOS)​ ​ដែល​មាន​ការ ទទួល​ស្គាល់​​ជាក​សល​​។ ឯកសារនេះ បានអះអាងជាថ្មីម្តងទៀត បណ្ដាគោលការណ៍ជាមូលដ្ឋាន​របស់អាស៊ាន  ក្នុងបញ្ហាសមុទ្រខាងកើត តាមនោះ សម្ដែងជាថ្មីម្ដងទៀត​សាមគ្គីភាព ឯកភាពរបស់ អាស៊ាន ៕ បណ្ដាគោលការណ៍ជាមូលដ្ឋាន​របស់អាស៊ានក្នុងបញ្ហាសមុទ្រខាងកើត (http://nguyenphutrong.net/)