បណ្ដាការធ្វើបាតុនៅតំបន់ភាគខាងកើតអ៊ុយក្រែនក្លាយទៅជាការប៉ះទង្កិចដ៏បង្ហូរឈាម
14/04/2014 07:22
(VOVworld) – នាថ្ងៃទី ១៣ មេសា បណ្ដាការធ្វើបាតុកម្ម ប្រឆាំងជំទាស់រដ្ឋអំណាចនៅតំបន់ភាគខាងកើតអ៊ុយក្រែន បានក្លាយទៅជាការប៉ះទង្កិចដ៏បង្ហូរ ឈាម

បណ្ដាការធ្វើបាតុនៅតំបន់ភាគខាងកើតអ៊ុយក្រែនក្លាយទៅជាការប៉ះទង្កិចដ៏បង្ហូរឈាម (Image: Vietnam+) (VOVworld) – នាថ្ងៃទី ១៣ មេសា បណ្ដាការធ្វើបាតុកម្មប្រឆាំងជំទាស់រដ្ឋអំណាចនៅតំបន់ភាគខាងកើតអ៊ុយក្រែនបានក្លាយទៅជាការប៉ះទង្កិចដ៏បង្ហូរ ឈាម ខណៈពេលដែល កំលាំងកងទ័ពពិសេសរបស់អ៊ុយក្រែនបានវាយ ប្រហារ ទៅលើទីស្នាក់ការប៉ូលីស្តនៅទីក្រុង Slavyansk ដែលធ្វើឲ្យមនុស្ស មួយចំនួនត្រូវ ស្លាប់និងរងរបួស។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃរដ្ឋាភិបាល បណ្តុះអាសន្តអ៊ុយក្រែន លោក Arsen Avakov បានទទួលស្គាល់ថា៖ បណ្ដា កំលាំងកងទ័ពពិសេសត្រូវបានបញ្ជូនទៅទីក្រុង Slavyansk ដើម្បីអនុវត្ត យុទ្ធនាការប្រតិកម្មតឹងរឹងរបស់ Kiev ចំពោះរាល់ការធ្វើបាតុកម្មនៅតំបន់ ភាគអាគ្នេយ៍របស់អ៊ុយក្រែន។ ក្នុងពេល នោះ ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា៖ មានតែបាតុករមួយ នាក់ត្រូវស្លាប់និងមនុស្សចំនួន ២ នាក់ទៀតរងរបួសប៉ុណ្ណោះ។ នាថ្ងៃដ៏ដែល អគ្គលេខាធិការ អ.ស.ប. លោក Ban Ki Moon បានអំពាវនាវឲ្យភាគីនានានៅប្រទេសអឺរ៉ុបខាងកើតនេះអត់ធ្មត់ និងដំណើរការសន្ទនាដើម្បីដោះស្រាយវិបត្តិ នាបច្ចុប្បន្ន៕
Related
More




