បណ្ដាក្រុមហ៊ុនអាកាសចរណ៍នៅរក្សាសេចក្តីសម្រេចរបស់ខ្លួនក្រោយពីការធ្លាក់យន្តហោះនៅបារាំង
27/03/2015 10:10
(VOVworld) – ជានិច្ចកាលត្រូវមានវត្តមានរបស់អ្នកបើក បរចំនួន ២ នាក់ក្នុងបន្ទប់បើកបរគឺជាការកំណត់ថ្មីសំរាប់ផ្នែក អាកាសចរណ៍ដែលក្រុមហ៊ុនអាកាសចរណ៍និងបណ្ដា អ្នកតាក់តែងគោលនយោបាយអន្តរជាតិបានប្រកាសអនុវត្ត នាថ្ងៃទី ២៦ មិនា។

បណ្ដាក្រុមហ៊ុនអាកាសចរណ៍នៅរក្សាសេចក្តីសម្រេចរបស់ខ្លួនក្រោយពីការធ្លាក់ យន្តហោះនៅបារាំង (Image: VNA) (VOVworld) – ជានិច្ចកាលត្រូវមានវត្តមានរបស់អ្នកបើកបរចំនួន ២ នាក់ ក្នុងបន្ទប់បើកបរគឺជាការកំណត់ថ្មីសំរាប់ផ្នែកអាកាសចរណ៍ដែលក្រុមហ៊ុន អាកាសចរណ៍និងបណ្ដាអ្នកតាក់តែងគោលនយោបាយអន្តរជាតិបានប្រកាស អនុវត្ត នាថ្ងៃទី ២៦ មិនា។ ការកំណត់ពោលខាងលើត្រូវបាននាំចេញបន្ទាប់ ពីមជ្ឈដ្ឋានមន្ត្រីបារាំងប្រកាស លទ្ធផលនៃការវិភាគប្រអប់ខ្មៅក្នុងឧប្បទ្ទវ ហេតុយន្តហោះប្រភេទ Airbus 320 នៃក្រុម ហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Germanwings ដែលបានសឲ្យឃើញថា៖ អ្នកបើក យន្តហោះរងទទួលខុសត្រូវ ណែនាំយន្តហោះដោយឡែក។ នៅកាណាដា រដ្ឋមន្ត្រីគម នាគមន៍នៃ ប្រទេសនេះ លោកស្រី Lisa Raitt បានឲ្យដឹងថា៖ បទបញ្ជាជាបន្ទាន់គឺចាប់ បង្ខំនិងចូលជាធូរមានភ្លាមមួយរំពិច។ នៅអឺរ៉ុប ក្រុមហ៊ុនអាកាសចរណ៍របស់ អង់ក្លេស Icelandair របស់ Iceland Norwegian Air Shuttle របស់ន័រវ៉ែស ជាដើម សុទ្ធតែអនុវត្ត ការកំណត់ពោលខាងលើ។ ទោះបីជាមិនទាន់ប្រកាសការ ផ្លាស់ប្តូរក្តី ប៉ុន្តែ សមាគមអាកាសចរណ៍ BDL របស់អាល្លឺម៉ង់បានឲ្យដឹងដែរ ថានឹងជូនដំណឺង អំពីការកំណត់ “២ នាក់” សំរាប់ក្រុមហ៊ុនអាកាសចរណ៍ ជាសមាជិកផងដែរ៕
Related





