បណ្ដាមន្ត្រីជាន់ខ្ពស់ពិភាក្សាវិធានការជំរុញកំណើនពាណិជ្ជកម្មនៅ APEC
21/05/2015 08:31
(VOVworld) – សន្និសីទបណ្ដាមន្ត្រីជាន់ខ្ពស់នៃវេទិការ សហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វិក (APEC) បានបើកជាផ្លូវការ នាថ្ងៃទី ២០ ឧសភា នៅកោះ Boracay ខេត្ត Aklan ភាគកណ្ដាលហ្វីលីពីន ដើម្បីពិភាក្សាអំពី គោលនយោបាយថ្មីសំដៅ ជំរុញពាណិជ្ជកម្មនិងកំណើន នៃខឿនសេដ្ឋកិច្ចក្នុងតំបន់។

បណ្ដាមន្ត្រីជាន់ខ្ពស់ពិភាក្សាវិធានការជំរុញកំណើនពាណិជ្ជកម្មនៅ APEC (Image: VNA) (VOVworld) – សន្និសីទបណ្ដាមន្ត្រីជាន់ខ្ពស់នៃវេទិការសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ី-ប៉ាស៊ីហ្វិក (APEC) បានបើកជាផ្លូវការ នាថ្ងៃទី ២០ ឧសភា នៅកោះ Boracay ខេត្ត Aklan ភាគកណ្ដាលហ្វីលីពីន ដើម្បីពិភាក្សាអំពីគោលនយោបាយថ្មីសំដៅ ជំរុញពាណិជ្ជកម្មនិងកំណើននៃខឿនសេដ្ឋកិច្ចក្នុងតំបន់។ អនុរដ្ឋមន្ត្រីការបរទេស ហ្វីលីពីន លោកស្រី Laura Del Rosario បានឲ្យដឹងថា៖ អង្គសន្និសីទនឹងពិភាក្សា អំពីការផ្តើមគំនិតជំរុញសមាហរណកម្មសេដ្ឋកិច្ចតំបន់និងការលុបចោលរបង ពាណិជ្ជកម្ម បង្កើនសេវ៉កម្មទំនិញនិងការជួបប្រាស្រ័យរវាងប្រជាពលរដ្ឋក្នុង តំបន់។ សន្និសីទលើកនេះក៏បានប្រមូលផ្តុំទៅលើការធានាសំរាប់ប្រជាពល រដ្ឋក្រុមហ៊ុន និងរដ្ឋាភិបាលនៃបណ្ដាខឿនសេដ្ឋកិច្ចក្នុង APEC ក្តាប់ជាប់ ឱកាសធ្វើអាជីវកម្មថ្មី ក៏ដូចជា កសាងសហគមន៍ខ្លាំងមាំមួនថែមទៀត៕
Related
More




