បណ្ដាប្រទេស EU យល់ស្របអនុម័តលើសន្ធិសញ្ញាប៉ារីសស្ដីអំពីការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ
01/10/2016 08:43
(VOVworld) - នាថ្ងៃទី៣០ កញ្ញា រដ្ឋមន្រ្តីក្រសួង បរិស្ថាននៃបណ្ដាប្រទេសសមាជិកសហភាពអឺរ៉ុប (EU) បានយល់ស្របអនុម័តលើសន្ធិសញ្ញាប៉ារីសស្ដី អំពីការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ដោយ មិនអើពើដល់ការដែលរដ្ឋសភានៃប្រទេសសមាជិកជាច្រើននៅមិនទាន់អនុម័តលើសន្ធិសញ្ញានេះនៅឡើយ។

គ្រោះរាំងស្ងួតដោយបម្រែបម្រួលអាកាសធាតុបង្កឡើង (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី៣០ កញ្ញា រដ្ឋមន្រ្តីក្រសួងបរិស្ថាននៃបណ្ដាប្រទេស សមាជិកសហភាពអឺរ៉ុប (EU) បានយល់ស្របអនុម័តលើសន្ធិសញ្ញាប៉ារីសស្ដីអំពីការ ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ ដោយមិនអើពើដល់ការដែលរដ្ឋសភានៃ ប្រទេសសមាជិកជាច្រើននៅមិនទាន់អនុម័តលើសន្ធិសញ្ញានេះនៅឡើយ។ព័ត៌មាន ពោលខាងលើត្រូវបានប្រធាន EU លោក Donald Tusk បញ្ជាក់នៅលើគេហទំព័រ សង្គម Twitter។ក្នុងពេលនោះ ថ្លែងមតិទៅកាន់មជ្ឈដ្ឋានអ្នកយកព័ត៌មាន ស្នងការ ទទួលបន្ទុកបញ្ហាបរិស្ថានរបស់ EU លោក Miguel Arias Canete ចាត់ទុកថា ព្រឹត្តិ ការណ៍នេះបានគូសសញ្ញានូវទិវាប្រវត្តិសាស្ត្រមួយ នៅពេល ប្រទេស EU ទាំង អស់មិនអើពើដល់ការសង្ស័យស្ដីពីការដែល ប្លុកនេះបានត្រៀមខ្លួន ជាស្រេចចូល រួមសន្ធិសញ្ញានេះដែរឬទេ៕
Related
More




