VOV WorldVOV World
បណ្តាប្រទេស G-7 ស្វែងរកដំណោះស្រាយធានាសន្តិសុខថាមពល
05/05/2014 10:25
(VOVworld)-ដំណោះស្រាយធានាសន្តិសុខថាមពលជា ប្រធានបទ ក្នុងសន្និសីទថ្នាក់រដ្ឋមន្រ្តីនៃក្រុមប្រទេស ឧស្សាហកម្មអភិវឌ្ឍន៍(G-7)
បណ្តាប្រទេស G-7 ស្វែងរកដំណោះស្រាយធានាសន្តិសុខថាមពល
កម្មករកំពុងផ្សារបំពងឧស្ម័នយក្សពីរុស្ស៊ីទៅកាន់អឺរ៉ុប  (រូបថតៈAFP/ TTXVN ) (VOVworld)-ដំណោះស្រាយធានាសន្តិសុខថាមពលជាប្រធានបទ ក្នុងសន្និសីទថ្នាក់ រដ្ឋមន្រ្តីនៃក្រុមប្រទេសឧស្សាហកម្មអភិវឌ្ឍន៍(G-7)ដែលបាន រៀបចំឡើងអស់រយៈ ពេល២ថ្ងៃគឺថ្ងៃទី៥និងទី៦ឧសភានៅទីក្រុង Rome របស់ ប្រទេសអ៊ីតាលី។ រដ្ឋមន្រ្តីនៃ បណ្តាប្រទេសជាសមាជិកG-7 រួមមាន អង់គ្លេស អាល្លឺម៉ង់ អ៊ីតាលី កាណាដា អាមេរិក ​បារាំង និងជប៉ុន បានពិនិត្យមើលទ្ធភាព បង្កើនសន្តិសុខថាមពល ក៏ដូចជាការប្រើ ប្រាស់ប្រភពថាមពលផ្សេងៗដ៏ទូលំទូលាយជាង។ គោលដៅសំខាន់នៃសន្និសីទ នេះគឺស្វែងរកប្រភពផ្គត់ផ្គង់ជំនួស សំដៅធានាសន្តិសុខថាមពលសម្រាប់បណ្តា ប្រទេសនៅទ្វីបអឺរ៉ុប ដែលកំពុងផ្អែក ទៅលើរុស្ស៊ីអំពីប្រភពឧស្ម័ន្ធដុតនិងប្រែងរ៉ែ។ ទោះបីជាអ៊ីតាលី អះអាងថា សន្តិសុខថាមពលរបស់ខ្លួននៅតែបានធានាទាំងក្នុង ពេលដែល មានការកាត់បន្ថយប្រភពផ្គត់ផ្គង់ឧស្ម័នដុតពីរុស្ស៊ី ប៉ុន្តែ​លើការពិតជាក់ ស្តែង ប្រសិនបើកើតមានឡើងស្ថានភាពខ្វះខាតឧស្ម័នដុតនៅ EU គឺគ្មានប្រភព ណាមួយឡើងអាចបំពេញបានទេ៕

More