VOV WorldVOV World
បណ្ដាប្រទេស TPP ជំរុញសមាហរណកម្មសេដ្ឋកិច្ចនិងពង្រឹងពាណិជ្ជកម្មអន្តរជាតិ
16/03/2017 08:16
(VOVworld) – នៅសន្និសីទជាន់ខ្ពស់ «ការសន្ទនាជាន់ ខ្ពស់ស្តីអំពីការផ្តើមគំនិតធ្វើ សមាហរណកម្មនៅតំបន់ អាស៊ី-ប៉ាស៊ីហ្វិក» ដែលបានប្រព្រឹត្តទៅនៅទីក្រុង Vina de Mar ប្រទេសឈីលី នាថ្ងៃទី ១៥ មិនា បណ្ដាប្រទេសជា សមជិកនៃកិច្ចព្រមព្រៀងដៃគូ ពាណិជ្ជកម្មឆ្លងមហា សមុទ្រប៉ាស៊ីហ្វិក (TPP) បានសន្យានឹងរកឃើញនូវវិធាន ការថ្មី ថ្មោងសំដៅជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងតំបន់
បណ្ដាប្រទេស TPP ជំរុញសមាហរណកម្មសេដ្ឋកិច្ចនិងពង្រឹងពាណិជ្ជកម្មអន្តរជាតិ
បណ្ដាប្រទេស TPP ជំរុញសមាហរណកម្មសេដ្ឋកិច្ចនិងពង្រឹងពាណិជ្ជកម្មអន្តរជាតិ (VNA) (VOVworld) – នៅសន្និសីទជាន់ខ្ពស់ «ការសន្ទនាជាន់ខ្ពស់ស្តីអំពីការផ្តើមគំនិត ធ្វើ សមាហរណកម្មនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក» ដែលបានប្រព្រឹត្តទៅនៅទីក្រុង Vina de Mar ប្រទេសឈីលី នាថ្ងៃទី ១៥ មិនា បណ្ដាប្រទេសជាសមជិកនៃកិច្ចព្រម ព្រៀងដៃគូ ពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) បានសន្យានឹងរកឃើញ នូវវិធានការថ្មី ថ្មោងសំដៅជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ក្នុងតំបន់ ក្នុងកាលៈ ទេសៈដែលរដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិក លោក  Donald Trump បានប្រកាសដកខ្លួនចេញពី  TPP។ ថ្លែងមតិជាមួយមជ្ឈដ្ឋាន អ្នកសារព័ត៌មានបន្ទាប់ពីសន្និសីទបិទបញ្ចប់ រដ្ឋមន្ត្រីការបរទេសប្រទេសម្ចាស់ផ្ទះ លោក Heraldo Munoz បានឲ្យដឹងថា៖ ប្រទេស​ TPP ចំនួន ១១ (លើកលែងអាមេរិក) សុទ្ធតែចាត់ទុកថា៖ កិច្ចព្រមព្រៀង TPP ដើរតួនាទីសំខាន់ចំពោះដំណើរធ្វើស មាហរណកម្មអាស៊ី-ប៉ាស៊ីហ្វិក ហើយផ្តោតទៅលើ ទិសដៅថ្មីដែលអាចនឹងត្រូវបាន អនុវត្តនាអនាគត។​ លោក Munoz ក៏បានជូនដំណឹង ថែមទៀតថា៖ សន្និសីទ ថ្នាក់រដ្ឋមន្ត្រីមួយនឹងត្រូវបានរៀបចំឡើងក្នុងក្របខ័ណ្ឌនៃវេទិកា សហប្រតិបត្តិ ការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) នាខែ ឧសភា នៅវៀតណាម សំដៅសម្រេច អនាគតនៃកិច្ចព្រមព្រៀង TPP។ ក្នុងសេចក្តីប្រកាសមួយ ឯកអគ្គរដ្ឋ ទូត អាមេរិកប្រចាំនៅឈីលី លោកស្រី Carol Perez បានសង្កត់ធ្ងន់ថា៖ សេតវិមាន ត្រៀមខ្លួនជាស្រេចជួបសន្ទនាជាមួយបណ្ដាដៃគូអាស៊ី-ប៉ាស៊ីហ្វិកហើយសម្តែង នូវក្តី សង្ឃឹមបន្តជាសមាជិកសំខាន់ក្នុងសហគមន៍តំបន់ផងដែរ៕ 

More