បណ្តាប្រទេសលោកខាងលិចដាក់សំណើដាក់ទណ្ឌកម្មស៊ីរី
12/07/2012 10:00
(VOVworld)-បណ្តាប្រទេសលោកខាងលិចទើបនឹង ដាក់ជូនក្រុមប្រឹក្សាសន្តិសុខអ.ស.ប ពង្រាងសេចក្តី សម្រេចចិត្ត១ សំណូមពរដាក់ទណ្ឌកម្មស៊ីរីលើដោយ សារជំលោះ

ផ្សែងភ្លើងបណ្តាលពីជំលោះនៅស៊ីរី (រូបថតៈ Internet) (VOVworld)-បណ្តាប្រទេសលោកខាងលិចទើបនឹងដាក់ជូនក្រុមប្រឹក្សាសន្តិសុខ អ.ស.ប ពង្រាងសេចក្តីសម្រេចចិត្ត១ សំណូមពរដាក់ទណ្ឌកម្មលើស៊ីរីដោយសារ ជំលោះកាន់តែធ្ងន់ធ្ងរឡើងនៅប្រទេសមជ្ឈឹមបូព៌ានេះ។ បណ្តាបេសកជនឲ្យដឹង ថា ពង្រាងសេចក្តីសម្រេចចិត្ត នេះ បានបង្កើតមូលដ្ឋានសម្រាប់ការពិភាក្សាថ្មីនៅ ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប អំពីបញ្ហាស៊ីរីក្នុងប៉ន្មានថ្ងៃខាងមុខ។ក៏តាមពង្រាង សេចក្តីសម្រេចចិត្តថ្មីនេះបណ្តាប្រទេសលោកខាងលិចកំណត់ឲ្យរដ្ឋអំណាចរបស់ ប្រធានាធិបតី Bashar al- Assad រយៈពេល១០ថ្ងៃដើម្បីបញ្ឈប់ការប្រើប្រាស់បណ្តា អាវុធធុនធ្ងន់ បើមិនដូច្នេះ នឹងត្រូវប្រឈមមុខជាមួយបណ្តាវិធានការដាក់ទណ្ឌកម្ម ការទូតនិងសេដ្ឋកិច្ច៕
Related





