បណ្តាប្រទេសអាស៊ីអាគ្នេយ៍ជំរុញដំណោះស្រាយសម្រាប់បញ្ហាមីយ៉ាន់ម៉ាក្នុងសន្និសីទសេប៊ូ
24/01/2026 06:33
(VOVWORLD) - ការវិវឌ្ឍក្រោយការបោះឆ្នោតនៅក្នុងប្រទេសមីយ៉ាន់ម៉ាត្រូវបានរំពឹងថានឹងក្លាយជាចំណុចសំខាន់នៃរបៀបវារៈនៅក្នុងសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៨-២៩ ខែមករា នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ប្រគល់ញញួរប្រធានអាស៊ានទៅឱ្យប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀរ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ។ រូបថត៖ VOV-បាងកក សន្និសីទនៅទីក្រុងសេប៊ូគឺជាព្រឹត្តិការណ៍សំខាន់មួយដែលចាប់ផ្តើមឆ្នាំប្រធានអាស៊ានឆ្នាំ ២០២៦ ដោយប្រធានបទ "រួមគ្នាតម្រង់ទិសអនាគត"។ សន្និសីទនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រទេសមីយ៉ាន់ម៉ា រៀបចំដំណាក់កាលទី៣នៃការបោះឆ្នោតទូទៅ នាថ្ងៃទី ២៥ ខែមករា។ នៅក្នុងសន្និសីទនេះ រដ្ឋមន្ត្រីការបរទេសអាស៊ានត្រូវបានរំពឹងថា នឹងពិចារណាបង្កើតបេសកជនពិសេសប្រចាំនៅមីយ៉ាន់ម៉ា។ យន្តការនេះត្រូវបានសង្ឃឹមថា នឹងបង្កើតភាពជាប់លាប់ក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយវិបត្តិ ជាជាងការពឹងផ្អែកលើអាណត្តិប្រធានប្តូរវេនជាប្រចាំឆ្នាំ។ សន្និសីទនេះក៏នឹងវាយតម្លៃផែនទីបង្ហាញផ្លូវសម្រាប់អនុវត្តកិច្ចព្រមព្រៀង ៥ ចំណុច (5PC) ស្តីពីប្រទេសមីយ៉ាន់ម៉ាផងដែរ។ លើសពីនេះ រដ្ឋមន្ត្រីការបរទេសអាស៊ាននឹងពិភាក្សាអំពីយុទ្ធសាស្ត្រសម្របខ្លួនរបស់ប្លុកទៅនឹងបញ្ហាប្រឈមក្នុងតំបន់ និងអន្តរជាតិ ជាពិសេសផលប៉ះពាល់នៃការកែតម្រូវគោលនយោបាយដោយរដ្ឋបាលសហរដ្ឋអាមេរិក ដោយមានគោលដៅរក្សាតួនាទីកណ្តាលរបស់អាស៊ាន៕
TAG
VOV/VOVworld/អាស៊ីអាគ្នេយ៍/មីយ៉ាន់ម៉ា/សន្និសីទ/
Related





