VOV WorldVOV World
បណ្ដាអង្គការនយោបាយសង្គមត្រូវក្ដាប់ជាប់ស្ថានភាពជាក់ស្ដែងដើម្បីលើកកំពស់ប្រសិទ្ធភាពសកម្មភាព
21/12/2016 08:41
(VOVworld) - នេះជាការបញ្ជាណែនាំរបស់ប្រធាន គណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមលោកស្រី Truong Thi Mai នៅសន្និសីទបូកសរុបការងារចលនា ប្រជាជនប្លុករណសិរ្សមាតុភូមិវៀតណាមនិងបណ្ដា អង្គការនយោបាយសង្គមមជ្ឈឹមឆ្នាំ២០១៦ ដែលត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី២០ ធ្នូ នៅរដ្ឋធានីហាណូយ។
បណ្ដាអង្គការនយោបាយសង្គមត្រូវក្ដាប់ជាប់ស្ថានភាពជាក់ស្ដែងដើម្បីលើកកំពស់ប្រសិទ្ធភាពសកម្មភាព
ទិដ្ឋភាពនៃសន្និសីទបូកសរុបការងារចលនាប្រជាជនក្នុងឆមាសទី១ឆ្នាំ២០១៦ (រូបថត៖dangcongsan.vn) (VOVworld) - បណ្ដាអង្គការនយោបាយសង្គមត្រូវក្ដាប់ជាប់ស្ថានភាពជាក់ ស្ដែងដើម្បីលើកកំពស់ប្រសិទ្ធភាពសកម្មភាព។នេះជាការបញ្ជាណែនាំរបស់ប្រធាន គណៈកម្មាធិការចលនាប្រជាជនមជ្ឈឹមលោកស្រី Truong Thi Mai នៅសន្និសីទបូក សរុបការងារចលនាប្រជាជនប្លុករណសិរ្សមាតុភូមិវៀតណាមនិងបណ្ដាអង្គការ នយោបាយសង្គមមជ្ឈឹមឆ្នាំ២០១៦ ដែលត្រូវបានរៀបចំឡើងនារសៀលថ្ងៃទី ២០  ធ្នូ នៅរដ្ឋធានីហាណូយ។នៅទីនេះ​លោកស្រី Truong Thi Mai បានឲ្យដឹងថា ចំណុច លេចធ្លោក្នុងការងារចលនាប្រជាជនរបស់ប្លុករណសិរ្សមាតុភូមិវៀតណាមនិងសមូ ហភាពក្នុងឆ្នាំ២០១៦គឺ ដំណើរការស្វែងរកដំណោះស្រាយផ្លាស់ប្ដូរថ្មីដើម្បីក្ដាប់ ជាប់ស្ថានភាពជីវភាពរស់នៅជាក់ស្ដែងនិងប្រជាជន ដោះស្រាយបាន នូវបញ្ហា ក្ដៅគគុកក្នុងសង្គម​ ធ្វើឲ្យកិត្យានុភាពរបស់អង្គការទាំងនេះកាន់តែត្រូវបានលើក កំពស់។លោកស្រី Truong Thi Mai សំណូមពរថា ក្នុងឆ្នាំ២០១៧ រណសិរ្សមាតុភូមិ វៀតណាមនិងអង្គការនយោបាយសង្គមនានាបន្តបង្កើនការ ក្ដាប់ជាប់សហការ ប្រជាជន ម្ចាស់ការលើកសំណើជូនរដ្ឋាភិបាលអំពីដំណោះ ស្រាយ ជំរុញខ្លាំងការ ងារឃោសនា ចលនា សន្ទនាដើម្បីយល់ពីបំណងប្រាថ្នា របស់ប្រជាជន៕

More