បណ្ដាអង្គការសាសនា ស្ថាប័នការទូតជូនពរចូលឆ្នាំថ្មីរដ្ឋអំណាចនិងប្រជាជន
02/02/2016 11:01
(VOV)_នៅទីក្រុងហាណូយ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណី ២០១៦ នាថ្ងៃទី១ កុម្ភះ ដំណាងថ្នាក់ដឹកនាំសមាគមសាសនា ប្រេតេស្តង់Viet Nam (ភាគខាងជើងវៀតណាម) ដឹកនាំដោយគ្រូគង្វាល Bui Van San អនុប្រធានទីមួយសមាគម បានអញ្ជើញទៅសាក់សួរសុខទុក្ខ និងជូនពរឆ្នាំថ្មី គណៈកម្មាធិការប្រ

បណ្ដាអង្គការសាសនា ស្ថាប័នការទូតជូនពរចូលឆ្នាំថ្មីរដ្ឋអំណាចនិងប្រជាជន (VOV)_នៅទីក្រុងហាណូយ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណី ២០១៦ នាថ្ងៃទី១ កុម្ភះ ដំណាងថ្នាក់ដឹកនាំសមាគមសាសនា ប្រេតេស្តង់Viet Nam (ភាគខាងជើង វៀតណាម) ដឹកនាំដោយគ្រូគង្វាល Bui Van San អនុប្រធានទីមួយសមាគម បាន អញ្ជើញទៅសាក់សួរសុខទុក្ខ និងជូនពរឆ្នាំថ្មី គណៈកម្មាធិការប្រជាជនទីក្រុង ហាណូយ។ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ លោក Vu Hong Khanh បានអោយដឹងថា៖ គោលការណ៍រួមរបស់ទីក្រុង គឺជា និច្ចកាលគោរពសិទ្ធិសេរីភាពខាងជំនឿសាសនា ថែទាំ លើកស្ទួយជីវភាពរស់ នៅសំរាប់ប្រជាជនកាន់សាសនា និងមិនកាន់សាសនា ជួយឧបត្ថម្ភប្រជាជន មានជីវភាពរស់នៅសុខសាន្តត្រាណ សុភមង្គល។ លោក Vu Hong Khanh ក៏មានគោលបំណងថា៖ សមាគមសាសនា ប្រេតេស្តង់Viet Nam (ភាគខាងជើងវៀត ណាម) បន្តចូលរួមយ៉ាងសកម្ម បណ្ដាចលានាប្រឡងប្រណាំងរបស់ទីក្រុង តាម នោះណែនាំសាសនិករួមវិភាគទានច្រើនថែមទៀត កសាងរដ្ឋធានី និងប្រទេស ជាតិកាន់តែអភិវឌ្ឍណ៍ពីមួយថ្ងៃទៅមួយថ្ងៃ។ នាថ្ងៃនេះដែរ នៅទីក្រុងហូជីមិញ(ភាគខាងត្បូងវៀតណាម) បានប្រព្រឹត្ត ទៅជំនួបប្រាស្រ័យ បណ្ដាស្ថាប័នដំណាងបរទេសប្រចាំនៅទីក្រុង។ថ្លែងមតិនៅទីនេះ លោក Douglas Barnes អគ្គកុងស៊ុល អង់គ្លេសនិងអៀកឡង់ខាងជើង ប្រ ចាំនៅទីក្រុងហូជីមិញ បានសង្កត់ធ្ងន់ថា៖ ទិក្រុងហូជីមិញជានិច្ចកាលជាតំបន់ ឈានទៅមុខក្នុងដំណើរកំណែទម្រង់សេដ្ឋកិច្ច និងបែបផែននៅវៀតណាម។ទី ក្រុង មិនគ្រាន់តែជាទីមកដល់គួរអោយជក់ចិត្តដើម្បីវិនិយោគ អាជីវកម្មប៉ុណ្ណោះ ទេ ថែមទាំងជាទីបង្កើតគំនិតផ្លាស់ប្តូរថ្មីទៀតផង៕
Related




