VOV WorldVOV World
បណ្ដាសកម្មភាពឆ្ពោះទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាជ័យជំនៈ DIEN BIEN PHU
10/03/2014 10:47
(VOV)_ចាប់ពីដើមខែមិនាតទៅ គ្រប់ស្ថាប័ន អង្គការ តំបន់នៅក្នុងនិងក្រៅប្រទេសបានបំផុសសកម្មភាពជាច្រើនដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាជ័យជំនៈ Dien Bien Phu។
បណ្ដាសកម្មភាពឆ្ពោះទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាជ័យជំនៈ DIEN BIEN PHU
ជ័យជំនៈ DIEN BIEN PHU (TTXVN) (VOV)_ចាប់ពីដើមខែមិនាតទៅ គ្រប់ស្ថាប័ន អង្គការ តំបន់នៅក្នុងនិងក្រៅប្រ ទេស បានបំផុសសកម្មភាពជាច្រើនដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវា ជ័យជំនៈ Dien Bien Phu។            នាព្រឹកថ្ងៃទី១មិនា ​នៅទីក្រុង Da Nang កងពលលេខ នៃក្រសួង​ការពារ​ប្រទេស​វៀតណាម បានបំផុសការប្រឡងប្រណាំង ដោយ​ប្រធាន​បទ៖ ​បន្តការបោះជំហាន របស់យុទ្ធជន Dien Bien ដើម្បី រំលឹកខួប​អនុស្សាវរីយ៍លើកទី៦០នៃទិវាជ័យជំនៈ Dien Bien Phu។ នៅខេត្ត Quang Binh (ភាគកណ្ដាលវៀតណាម) បានរៀបចំជំនួបប្រាស្រ័យ ប្រពៃណី​ដោយប្រធានបទ៖ យុវវ័យ Quang Binh រៀនសូត្រ និងធ្វើតាមគំរូសិលធម៌ ​នាយឧត្តមសេនីយ៍ Vo Nguyen Giap។ កម្មវិធីនេះ ស្ថិតនៅក្នុងក្របខ័ណ្ឌ​បណ្ដា​សកម្ម​ភាពឆ្ពោះទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាជ័យ​ជំនៈ Dien Bien Phu។ បណ្ដាសកម្មភាពឆ្ពោះទៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាជ័យជំនៈ DIEN BIEN PHU(bao moi)           ចាប់ផ្តើមអោយសកម្មភាពសិល្បះ រំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវា ជ័យជំនៈ Dien Bien Phu នាថ្ងៃទី៩ មិនា នៅរដ្ឋធានីហាណូយ ​បានរៀបចំ​សកម្មភាព ចេញដំណើរសំរាប់សិល្បករ សិល្បការនីចំនួន១០០​នាក់ ក្នុងទូទាំងប្រទេស វិលត្រ ឡប់មកDien Bien Phu តាមរយៈសិល្បះ។ ស្ថិតក្នុងបណ្តាសកម្មភាពឃោសនាចល័តក្នុងដំណើការ “វិលត្រឡប់មក Dien Bien” ក្រុមសិក្បៈចំនួន៥០មកពីខេត្តក្រុង៤៩បានចេញដំណើរពី​ទីក្រុងហាណូយ ឆ្ពោះទៅ កាន់ខេត្ត Dien Bien។           ក្នុងពេលនោះក្នុងសន្និសីទកាសែតឃោសនាអំពីការរំលឹកខួបលើកទី៦០ នៃ  ទិវាជ័យជំនះ តំណាងគណៈចាត់តាំងថ្នាក់ជាតិបានជូនដំណឹង​ជាមួយ មជ្ឈដ្ឋាន​អ្នកសាព័ត៌មានអំពីការឃោសនាចំពោះអត្ថន័យប្រវត្តិ​សាស្រ្ត​ជ័យជំនះ Dien Bien Phu។           មិនត្រឹមតែប្រព្រឹត្តទៅក្នុងប្រទេសប៉ុណ្ណោះ បណ្តាសកម្មភាពរំលឹកជ័យជំនះ  Dien Bien Phu ក៏បានរៀបចំឡើងនៅឯបរទេស។ នៅទីក្រុងឡុង (អង់គ្លេស) ​នាយប់ ថ្ងៃទី៦មិនា សមាគមនិស្សិតវៀតណាម នៅវិទ្យាស្ថាន​សេដ្ឋកិច្ចនិងនយោបាយ ទី ក្រុងឡុង (LSE) បានរៀបចំជំនួបសន្ទនាអំពី Dien Bien Phu និងសន្និសីទ Geneva ឆ្នាំ១៩៥៤៕

More