បណ្ដាសកម្មភាពឆ្ពោះទៅសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៦០នៃទិវាជ័យជំនះ DIEN BIEN PHU
14/04/2014 09:41
(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី៦០នៃទិវាជ័យជំនះ Dien Bien Phu មជ្ឈមណ្ឌលផ្សាយសំលេងទូរទស្សន៍កងទ័ពប្រជាជនវៀតណាម និងរួមសហការជាមួយក្រុមហ៊ុន Dong Do សារមន្ទីរនារីវៀតណាម ធ្វើសកម្មភាពតបស្នងសងគុណដ៏មានអត្ថន័យជាច្រើន។

ជ័យជំនះ DIEN BIEN PHU (canthotv.vn) (VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី៦០នៃទិវាជ័យជំនះ Dien Bien Phu មជ្ឈមណ្ឌលផ្សាយសំលេងទូរទស្សន៍កងទ័ពប្រជាជនវៀតណាម និងរួមសហ ការជាមួយក្រុមហ៊ុន Dong Do សារមន្ទីរនារីវៀតណាម ធ្វើសកម្មភាពតបស្នងសង គុណដ៏មានអត្ថន័យជាច្រើន។ ការធ្វើចលនារួមវិភាគទានជាវត្ថុអនុស្សាវរីយ៍សមរភូមិត្រូវបានបំផុសឡើងក្នុង ប្រជាជននៅទូទាំងប្រទេស ជនវៀតណាមនៅឯបរទេស និងមិត្តភក្តិអន្តរជាតិ។ពីថ្ងៃទី ៨ មេសា សារមន្ទីរនារីវៀតណាម បានទទួលយកបណ្ដាវត្ថុអនុស្សាវរីយ៍នានា។ បណ្ដាវត្ថុអនុស្សាវរីយ៍នេះ នឹងត្រូវបានឧទ្ទេសនាមក្នុងការតាំងពិព័រណ៍ ដោយប្រធាន បទ៖មេម័រ Dien Bien នៅមជ្ឈមណ្ឌលសន្និសីទជាតិ My Dinh រដ្ឋធានីហាណូយ នាថ្ងៃ ទី ២៦ មេសា ។ និងនៅសារមន្ទីរនារីវៀតណាមនាថ្ងៃទី៦ឧសភា។ ក៏ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ នៃទិវាជ័យជំនះ Dien Bien Phu នេះដែរ នាថ្ងៃទី ២៦ មេសា កម្មវិធីសិល្បះដោយប្រធានបទ៖ បណ្ដាបទចំរៀង ដ៏ក្លាហាន មោះមុត Dien Bien លាន់រន្ធឺជារៀងរហូតនឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌល សន្និសីទជាតិ My Dinh រដ្ឋធានីហាណូយ៕
Related
More




