បណ្ដាសកម្មភាពទទួលនិទាឃរដូវឆ្នាំ២០១៣
08/02/2013 08:01
(VOV)_នៅសល់តែ២ថ្ងៃទៀត គឺដល់បុណយ្យតេត ប្រពៃណីជាតិវៀតណាម។ បណ្ដាសកម្មភាពអំណរ សាទរនិទាឃរដូវថ្មី កំពុងប្រព្រឹត្តទៅដ៏ផុលផុស សប្បាយរីករាយនៅលើគ្រប់ទិសទីក្នុងទូទាំង ប្រទេសវៀតណាម។

(VOV)_នៅសល់តែ២ថ្ងៃទៀត គឺដល់បុណយ្យតេតប្រពៃណីជាតិវៀតណាម។ បណ្ដាសកម្មភាពអំណរសាទរនិទាឃរដូវថ្មី កំពុងប្រព្រឹត្តទៅដ៏ផុលផុស សប្បាយរីករាយនៅលើគ្រប់ទិសទីក្នុងទូទាំងប្រទេសវៀតណាម។ វិថីផ្កា Nguyen Hue (internet) នាយប់ថ្ងៃទី ៧ កុម្ភះ នៅវិថីផ្កា Nguyen Hue និងពិធីបុណ្យវិថីសៀវភៅទីក្រុង ហូជីមិញ ត្រូវបានបើក។ ឆ្នាំ ២០១៣នេះ ជាឆ្នាំគូសសញ្ញាខួបអនុស្សាវរីយ៍ លើកទី ១០ ទិវារៀបចំព្រឹត្តិការណ៍វិថីផ្កា Nguyen Hue ដោយប្រធានបទ÷ បេះដូងវៀតណាម។ វិថីផ្កាឆ្នាំនេះ មានចំណុចពិសេសថ្មីជាច្រើន សំដៅផ្សាយសារសាមគ្គីភាព ស្ងើចសរ សើរ ប្រពៃណីដ៏អង់អាចក្លាហាន ត្រចះត្រចង់ របស់វៀតណាម។ លោក Le Hoang Quan សមាជិកមជ្ឈឹមបក្ស និងជាប្រធានគណះកម្មាធិការប្រជាជនទីក្រុងហូជីមិញ បានអោយដឹងថា÷ “ ក្នុងរយះពេល ១០ឆ្នាំកន្លងទៅ វិថីផ្កា Nguyen Hue បានក្លាយទៅជាចំណុច វប្បធម៌ រួមរបស់ទីក្រុង។ វិថីផ្កាបានបង្ហាញនូវទឹកចិត្តនិងមនោសញ្ចេតនារបស់ប្រ ជាជន ទីក្រុង មកដល់ជនរួមជាតិក្នុងទូទាំងប្រទេស និងជនវៀតណាមនៅឯបរ ទេសទៀតផង៕”
Related





