បណ្ដាសកម្មភាពជាក់ស្ដេងរំលឹកខួបលើកទី៣៥នៃទិវាជនពិការវៀតណាម(ទី១៨មេសា)
18/04/2015 08:38
Vovworld-នាថ្ងៃទី១៨មេសានៅទីក្រុងហាណូយបានប្រព្រឹត្ត ទៅទិវាបុណ្យការងារធ្វើសម្របខ្លួនសំរាប់ជនពិការ

បណ្ដាសកម្មភាពជាក់ស្ដេងរំលឹកខួបលើកទី៣៥នៃទិវាជនពិការវៀតណាម(ទី១៨មេសា) (VOV) Vovworld-នាថ្ងៃទី១៨មេសានៅទីក្រុងហាណូយបានប្រព្រឹត្តទៅទិវាបុណ្យ ការងារធ្វើសម្របខ្លួនសំរាប់ជនពិការលើកទី៤។ សកម្មភាពមានអត្ថន័យជាក់ ស្ដែងសំរាប់ជនពិការបានប្រព្រឹត្តទៅក្នុងទិវានេះដូចជាចុះឈ្មោះរៀនវិជ្ជាជីវៈ ឥតគិតថ្លៃរយៈពេលខ្លីសំរាប់ជនពិការ៣០០នាក់ ជ្រើសរើសធ្វើការរៀនវិជ្ជាជីវៈ សំរាប់ជនពិការចំនួន៤រយដល់៥រយនាក់ជាដើម។ នៅទីក្រុងហូជីមិញ កីឡាករ កីឡាការិនីជាង២រយនាក់ជាយុវជនកុមារជំទង់ពិការមកពិសាលាមូលដ្ឋានចិញ្ចឹម ថែទាំជនពិការនៅទីក្រុងបានចូលរួមមហោស្រពកីឡា សកម្មជនពិការលើកទី៣ ដែលបានរៀបចំនាព្រឹកថ្ងៃទី១៨មេសា។ មុននោះនាថ្ងៃទី១៧មេសា ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាមលោក Nguyen Thien Nhan បានជួបសន្ទនាជាមួយគណៈប្រតិភូតំណាង ជនពិការគំរូទូទាំងប្រទេសឆ្នាំ២០១៥។ នៅទីនេះលោក Nguyen Thien Nhan បាន គោរពកត់សម្គាល់នូវឆ័ន្ទះឬទ្ធានុភាពឈានទៅមុខរបស់ជនពិការវៀតណាមរាប់ លាននាក់។ លោកបានស្នើរនាពេលខាងមុខ សម្ព័ន្ធសមាគមជនពិការវៀតណាម ត្រូវសហការជាមួយក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចកសាងទិន្នន័យអំពី ជនពិការ ដើម្បីអាចស្នើររូបសណ្ឋានផលិតកម្មសមស្របនឹងប្រភេទពិការនីមួយៗ ដើម្បីមានការជួយឧបត្ថម្ភសមស្រប៕
Related




