បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវានារីអន្តរជាតិ៨/មិនា
08/03/2014 08:54
(VOV)_នាព្រឹកថ្ងៃទី៨ មិនា នៅរដ្ឋធានីហាណូយ សម្ព័ន្ធសមាគមនារីវៀតណាម បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១០៤ នៃទិវានារីអន្តរជាតិ (ថ្ងៃទី៨មិនា)

(VOV)_នាព្រឹកថ្ងៃទី៨ មិនា នៅរដ្ឋធានីហាណូយ សម្ព័ន្ធសមាគមនារីវៀតណាម បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី១០៤ នៃទិវានារីអន្តរជាតិ (ថ្ងៃទី៨មិនា) និងលើកទី១៩៧៤ទិវាកប្បកម្ម Hai Ba Trung សមាជិកការិយាល័យ និងជាអចិន្ត្រៃយ៍ គណលេខាធិការមជ្ឈឹមបក្សកម្មុយនីស្តវៀតណាម លោក Le Hong Anh បានស្ងើចសរ សើរ ជូនពរនារីវៀតណាមគ្រប់ជំនាន់ បានមានការរួមវិភាគទានដ៏ធំធេងចំពោះបដិវត្តន៍ និងជនជាតិក្នុងរយៈពេលកន្លងទៅ។ លោក Le Hong Anh បានសង្កត់ធ្ងន់ថា៖ “ ពីសារលិខិតជាផ្លូវការសកលនៃទិវានារីឆ្នាំ២០១៤នេះគឺ៖ សមភាពភេទ សំរាប់ នារីគឺជាវឌ្ឍនភាពសំរាប់មនុស្ស។ បក្សនិងរដ្ឋវៀតណាមនឹងបន្តថែទាំ លើកកំពស់ជីវ ភាពរស់នៅខាងសម្ភារះនិងស្មារតីសំរាប់នារី។ ស្រាវជ្រាវ បំពេញបន្ថែមនិងសុក្រិដ្ឋ រាល់គោលនយោបាយ ដើម្បីពង្រីកសក្ដានុភាព ការច្នៃប្រឌិតរបស់នារីវៀតណាម។ បង្កលក្ខណះងាយស្រួលជាច្រើនជាងទៀតដើម្បីសម្ព័ន្ធសមាគមនារីវៀតណាមធ្វើ សកម្មភាពកាន់តែប្រសិទ្ធិភាព ជាក់ស្ដែងជាងទៀតពីមួយថ្ងៃទៅមួយថ្ងៃ។” អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan(vov) ក្នុងឱកាសទិវានារីវៀតណាម នាព្រឹកថ្ងៃទី៨ មិនា នៅរដ្ឋធានីហាណូយ អនុ ប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan បានជួបប្រាស្រ័យជាមួយក្រុមនារីអាជីវករឆ្នើម ជាសមាជិកាមជ្ឈមណ្ឌលវប្បធម៌អាជីវករវៀតណាម (ចំណុះសភាពាណិ ជ្ជកម្ម និងឧស្សាហកម្មវៀតណាម)។ នៅទីនេះ លោកស្រី Nguyen Thi Doan បានអប អរសាទរគ្រប់នារីអាជីវករ បានមានសកម្មភាពសម្បុរសធម៏ជាច្រើនក្នុងរយៈពេល កន្លងទៅ។ អនុប្រធានរដ្ឋបានស្នើថា៖ក្នុងលក្ខណះធ្វើសមាហរណកម្មសេដ្ឋកិច្ច សកល អាជីវករជានារីម្នាក់ៗ ត្រូវបំប៉ន់ចំណេះដឹង សមត្ថភាពគ្រប់គ្រង ច្នៃប្រឌិតនិងមានការរួមវិភាគទានច្រើនជាងទៀត សំរាប់ការអភិវឌ្ឍន៍រួមរបស់ប្រទេសជាតិ៕
Related
More





