VOV WorldVOV World
បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ៦០នៃទិវាជ័យជំនះ Dien Bien Phu
24/04/2014 06:36
ការតាំងពិព័រណ៍រូបថត ឯកសារ ត្រូវបានបើកនាថ្ងៃទី ២៣ ​មេសា នៅខេត្ត Quang Tri
បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី ៦០នៃទិវាជ័យជំនះ Dien Bien Phu
ការតាំងពិព័រណ៍រូបថត ឯកសារ ត្រូវបានបើកនាថ្ងៃទី ២៣ មេសា នៅខេត្ត Quang Tri (http://baodientu.chinhphu.vn) (VOV)_ ការតាំងពិព័រណ៍រូបថត ឯកសារ ត្រូវបានបើកនាថ្ងៃទី ២៣ ​មេសា  នៅខេត្ត Quang Tri ( ភាគកណ្ដាលវៀតណាម)។ រូបថតនិង​ឯកសារចំនួន១០០ របស់​អ្នកនិពន្ធនានាបានកត់ឡើងវិញនូវដំណាក់កាលដ៏​អង់​អាចក្លាហានរបស់កង​ទ័ពនិងប្រជាជនវៀតណាមក្នុងការតស៊ូប្រឆាំង​អាណានិគមនិយមបារាំង និងពិ សេស​គឺយុទ្ធនាការប្រវត្តិសាស្ត្រ Dien Bien Phu ឆ្នាំ ១៩៥៤។ តាមនោះ  រំលឹក ឡើងវិញ​ស្មារតីរស់រវើករបស់​ជ័យជំនះ​ Dien Bien Phu ក្រើនរំលឹកនិងលើកទឹក​ចិត្តជំនាន់វ័យក្មេងនាបច្ចុប្បន្ន ​សកម្មរួមកម្លាំងកាយចិត្តរបស់ខ្លួនចូលក្នុងបុព្វ​ហេតុកសាងនិងការពារមាតុប្រទេស។ ការតាំងពិព័រណ៍នេះនឹងអូសបន្លាយដល់​ថ្ងៃទី១៥ ឧសភាខាងមុខនេះ។ ក៏ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៦០នៃទិវាជ័យជំនះ Dien Bien Phu រោងបោះពុម្ភ Kim Dong បានចេញផ្សាយសៀវភៅមួយដោយ​ប្រធានបទ៖ យុទ្ធជន  Dien Bien តាមការនិទានរឿង របស់អ្នកនិពន្ធ Do Ca Son ជាយុទ្ធជនមួយនាក់នៃ កង​វរសេនាធំ លេខ១៧៤ ​ដែលបានចូល​រួមការវាយប្រហារដណ្ដើមទួល A1 នៅ យុទ្ធនាការ Dien Bien Phu ឆ្នាំ ១៩៥៤។ ​នេះគឺជាបណ្ដារឿងនិទានអំពីជីវភាព រស់​នៅប្រចាំថ្ងៃក្នុងដំណាក់កាលសង្គ្រាម ជួយអោយមិត្តអ្នកអានយល់ដឹងបន្ថែម​អំពីការពលីកម្មរបស់យុទ្ធជន Dien Bien Phu មុននេះ ហើយស្រឡាញ់ជីវភាព​រស់នៅសព្វថ្ងៃថែមទៀត។  នៅរដ្ឋធានីហាណូយ នាព្រឹកថ្ងៃទី ២៤ មេសា ក្រសួងវប្បធម៌ កីឡានិងទេស ចរណ៍ បានប្រគល់រង្វាន់ចំនួន២០ ជូនបណ្ដាអ្នកនិពន្ធ ដែលបាន​ទទួលបានរង្វាន់​ក្នុងការប្រឡងនិពន្ធគំនូរចលនា ឃោសនាការរំលឹកខួប​អនុស្សាវរីយ៍លើកទី៦០ ​នៃទិវាជ័យជំនះ Dien Bien Phu (ថ្ងៃទី ៧ ឧសភា​ ឆ្នាំ ១៩៥៤ -ថ្ងៃទី ៧ ឧសភាឆ្នាំ ២០១៤) ​និងលើកទី៥៥នៃទិវាបើកផ្លូវ​ Truong Son (ឧសភាឆ្នាំ ១៩៥៩-ឧសភាឆ្នាំ​២០១៤)ផងដែរ៕  

More