បណ្ដាសកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៤០នៃទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិ
20/04/2015 10:35
(VOV)_ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ មេសា ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានរួមសហការជាមួយមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Quang Tri ( ភាគកណ្ដាលវៀតណាម) រៀបចំមហោស្រព សិល្បះមហាជន

(VOV)_ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ មេសា ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានរួមសហការជាមួយមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Quang Tri ( ភាគកណ្ដាលវៀតណាម) រៀបចំមហោស្រព សិល្បះមហាជន ដោយប្រធានបទ៖ចង្វាក់ មាតុប្រទេស។ ចូលរួមមហោស្រពនេះមានឈុតសំដែងចំនួន១០០ មកពីក្រុម សិល្បះចំនួន១៩ មកពីបណ្ដាខេត្ត ទីក្រុងក្នុងទូទាំងប្រទេស។ គណៈចាត់តាំង បានប្រគល់ជូនមេដាយមាសចំនួន២៥គ្រឿង សំរាប់បណ្ដាឈុតសម្ដែងឆ្នើម។ មហោស្រព សិល្បះមហាជន សារមន្ទីរប្រវត្តិសាស្ត្រជាតិវៀតណាម នៅរដ្ឋធានីហាណូយ ទើបនឹងបាន រៀបចំកម្មវិធីជួបប្រាស្រ័យកាក្សិលសាក្សីប្រវត្តិសាស្ត្រ ។ ឧត្តមសេនីទោ វីរជន កងកម្លាំងប្រដាប់អាវុធប្រជាជន Duong Cong Suu និងពលបាលទោ Ngo Sy Nguyen ជាទាហានកាំភ្លើងធំ នៃរថក្រោះ លេខ ៣៩០ ជារថក្រោះដើមដំបូងដែលបានរុញ ច្រាល ទ្វាខ្លោងវិមានឯករាជ្យ នាថ្ងៃទី៣០ មេសា ឆ្នាំ ១៩៧៥ បានជួបសំណេះ សំណាល ចែករំលែកជាមួយបណ្ដាសិស្សានុសិស្ស និងនិស្សិតនៃបណ្ដាមហា វិទ្យានៅទីក្រុងហាណូយផងដែរ៕
Related




