បណ្ដាសកម្មភារំលឹកខួបអនុស្សាវរីយ៍ទិវាយុទ្ធជនពលី ពិការ
26/07/2013 08:52
(VOV)_ក្នុងឱកាស រំលឹកខួបអនុស្សាវរីយ៍លើគទី ៦៦ ទិវាយុទ្ធជនពលី ពិការវៀតណាម (ថ្ងៃទី ២៧ កក្កដា ) សកម្មភាពថែទាំខាងសម្ភារះ ស្មារតីជាច្រើនសំរាប់គ្រប់គ្រួសារគោលនយោបាយ ជនមានគុណូបការះចំពោះបដិវត្តន៍ ត្រូវបាន រៀបចំឡើងក្នុងទូទាំងប្រទេស។

(VOV)_ក្នុងឱកាស រំលឹកខួបអនុស្សាវរីយ៍លើគទី ៦៦ ទិវាយុទ្ធជនពលី ពិការវៀតណាម (ថ្ងៃទី ២៧ កក្កដា ) សកម្មភាពថែទាំខាងសម្ភារះ ស្មារតីជាច្រើនសំរាប់ គ្រប់គ្រួសារគោលនយោបាយ ជនមានគុណូបការះចំពោះបដិវត្តន៍ ត្រូវបានរៀបចំ ឡើងក្នុងទូទាំងប្រទេស។ បណ្ដាសកម្មភារំលឹកខួបអនុស្សាវរីយ៍ទិវាយុទ្ធជនពលី ពិការ នារសៀលថ្ងៃទី ២៥ កក្កដា ក្រុមការងារដឹកនាំដោយឧបនាយករដ្ឋមន្ត្រីវៀត ណាម លោក Nguyen Thien Nhan បានអញ្ជើញទៅសាកសួរសុខទុក្ខ ជូនអំណោយ បណ្ដាគ្រួសារយុទ្ធជនពលី ពិការនៅទីក្រុងហូជីមិញ។ ថ្លែងមតិនៅទីនេះ ឧបនាយក រដ្ឋមន្ត្រី Nguyen Thien Nhan បានអះអាងថា÷បក្ស រដ្ឋជានិច្ចកាលយកចិត្តទុកដាក់ ថែទាំ លើកស្ទូយជីវភាពរស់នៅរបស់គ្រប់គ្រួសារគោលនយោបាយ ជនមានគុណូបការះ ចំពោះបដិវត្តន៍។ ឧបនាយករដ្ឋមន្ត្រី មានគោលបំណងថា÷ បណ្ដាគ្រួសារយុទ្ធជនព លី ពិការ បន្តពង្រីកប្រពៃណីបដិវត្តន៍របស់គ្រួសារ ក្លាយទៅជាគំរូភ្លឺ សំរាប់ជំនាន់វ័យ ក្មេងធ្វើតាម។ នាយប់ថ្ងៃទី ២៥កក្កដា មជ្ឈឹមសម្ព័ន្ធសមាគមន៍យុទ្ធជនវៀតណាម បានរៀបចំបណ្ដាសកម្មភាពរំលឹកវិញ្ញាណខ័ណ្ឌបណ្ដាវីរជន យុទ្ធជនពលី នៅឈា បនដ្ឋាន hang Duong - កោះ Con Dao (ភាគខាងត្បូងវៀតណាម)។ ក្នុងឱកាស រំលឹកខួបអនុស្សាវរីយ៍លើគទី ៦៦ ទិវាយុទ្ធជនពលី ពិការវៀតណាម ខេត្ត Thai Binh បានសម្រេចការជួសជុល កសាងថ្មីផ្ទះស្នាក់នៅចំនួនជិត២៧០០ខ្នង សំរាប់គ្រួសារគោលនយោបាយ ជនមានគុណូបការះចំពោះបដិវត្តន៍។ លោក Bui Cong Nhan អនុប្រធានមន្ទីការងារ យុទ្ធជនពិការនិងសង្គមកិច្ច ខេត្ត Thai Binh បាន អោយដឹងថា÷ “ ក្នុងរយះពេលខាងមុខនេះ ខេត្តប្រមូលផ្តុំដោះស្រាយរាល់ការជំពាក់ជំពិន ក្នុងការអនុវត្តបែបបទនយោបាយ សំរាប់ជនមានគុណូបការះ។ ខេត្តខំប្រឹងប្រែង ដល់ឆ្នាំ ២០១៥ ជនមានគុណូបការះនិងគ្រួសារអ្នកមានគុណូបការះទាំងលាយ រួចផុតពីភាពក្រីក្រ មានជីវភាពរស់នៅសម្បូរធូធារ។” ក្នុងឱកាសនេះដែរ បណ្ដាស្ថាប័ននៅខេត្ត Thanh Hoa បានចាត់តាំងក្រុមជាច្រើន ទៅសាកសួរសុខទុក្ខ ជូនអំណោយចំពោះគ្រួសារគោលនយោបាយ ជនមានគុណូប ការះ ចំពោះបដិវត្តន៍ផងដែរ៕
Related




