បណ្ដាសមាជិកសភាប៊ែលហ្សិកវាយតំលៃខ្ពស់ចំពោះការរៀបចំ IPU ១៣២ នៅវៀតណាម
20/04/2015 08:43
(VOVworld) - សមាជិកសភាប៊ែលហ្សិកទាំង២រូបសុទ្ធ តែវាយតំលៃខ្ពស់ចំពោះការរៀបចំរបស់វៀតណាម និង សង្កត់ធ្ងន់ថា វៀតណាមបានបង្ហាញឲ្យពិភពលោក ឃើញប្រសិទ្ធភាពក្នុងការរៀបចំ ក៏ដូចជាចំណងមិត្ត ភាព និងភាពកក់ក្ដៅរបស់ប្រជាជន។

ពិធីបើកមហាសន្និបាត IPU ១៣២ នៅរដ្ឋធានីហាណូយរបស់វៀតណាម (រូបថត៖TTXVN) (VOVworld) - ក្រោយពីចូលរួមមហាសន្និបាតសហភាពអន្តរសភាពិភពលោកលើកទី ១៣២ (IPU ១៣២) សមាជិកសភាប៊ែលហ្សិក Pol Van Den Driessche នៃសភា Franco- phonie និង Andries Griffroy នៃសភា Flander (សភាភាសាហូល្លង់) បានមាន ជំនួប សំណេះសំណាលជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម ប្រចាំនៅទីក្រុង Brussels របស់ប៊ែលហ្សិក ដើម្បីសម្ដែងចំណាប់អារម្មណ៍អំពីសន្និសីទ ដែលទើបនឹងបានរៀបចំឡើងនៅរដ្ឋធានីហាណូយនាពេលថ្មីៗនេះ។សមាជិកសភា ប៊ែលហ្សិកទាំង២រូបសុទ្ធតែវាយតំលៃខ្ពស់ចំពោះការរៀបចំរបស់វៀតណាម និង សង្កត់ធ្ងន់ថា វៀតណាមបានបង្ហាញឲ្យពិភពលោកឃើញប្រសិទ្ធភាពក្នុងការរៀបចំ ក៏ដូចជាចំណងមិត្តភាព និងភាពកក់ក្ដៅរបស់ប្រជាជន។ស្ដីពីលទ្ធផលនៃសន្និសីទ សមាជិកសភាទាំង២រូបសុទ្ធតែចាត់ទុកថា សន្និសីទលើកនេះទទួលបានលទ្ធផល ដ៏ល្អជាងបើប្រៀបនឹងសន្និសីទ IPU មុនៗ ហើយអះអាងថា រាល់សេចក្ដីសំរាចចិត្ត ដែលបានអនុម័តនៅ IPU ១៣២ នៅវៀតណាម នឹងត្រូវបានសមាជិកសភាដាក់ជូន សភារបស់ខ្លួន តាមនោះបង្កើនកិច្ចសហប្រតិបតិ្តការរវាងប្រទេសនានាក្នុងបញ្ហា ពិភពលោក៕
Related




