VOV WorldVOV World
បណ្ដាតំបន់នៅវៀតណាមរៀបចំបុណ្យតាំងពិព័រកាសែតនិទាឃរដូវ ២០១៣
07/02/2013 08:33
(VOVworld) – បុណ្យតាំងពិព័រកាសែតនិទាឃរដូវ “អំណរបក្ស - អំណរនិទាឃរដូវ ឆ្នាំម្សាញ់សំរិទ ២០១៣”​ បានបើក នាថ្ងៃទី ៦ កុម្ភៈ នៅខេត្ត Soc Trang ភាគខាង ត្បូងវៀតណាម។
បណ្ដាតំបន់នៅវៀតណាមរៀបចំបុណ្យតាំងពិព័រកាសែតនិទាឃរដូវ ២០១៣
(VOVworld) – បុណ្យតាំងពិព័រកាសែតនិទាឃរដូវ “អំណរបក្ស - អំណរនិទាឃរដូវ ឆ្នាំម្សាញ់សំរិទ ២០១៣”​ បានបើក នាថ្ងៃទី ៦ កុម្ភៈ នៅខេត្ត Soc Trang ភាគខាងត្បូង វៀតណាម។ ក្នុងបុណ្យតាំងពិព័រការសែតលើកនេះ បណ្ដាស្ថាប័នសារព័ត៌មាននិង ផ្សព្វផ្សាយក្នុងទូទាំងប្រទេសបានចូលរួមដោយវណ្ណកម្មចំនួនជាង ៤០០ ក្បាល់។ ក្រៅពីនេះ ការតាំងពិព័ររូបថតជាច្រើនត្រូវបានរៀបចំឡើង ដែលបង្ហាញនូវការផ្លាស់ ប្តូរថ្មីយ៉ាងសកម្ម សន្តិសុខ-ការពារប្រទេស ក្នុងខេត្ត Soc Trang។ ពីធីបុណ្យការសែត តេតម្សាញ់សំរិទឆ្នាំ ២០១៣ នៅខេត្ត Soc Trang នឹងប្រព្រឹត្តទៅ ដល់ថ្ងៃទី ១៨ កុម្ភៈ (ថ្ងៃទី ៩ ខែទី​ ១ តាមច័ន្ធគតិ)។ នាថ្ងៃដ៏ដែល បុណ្យតាំងពិព័រការសែតេតម្សាញ់សំរិទឆ្នាំ ២០១៣ បានបើកនៅខេត្ត Lam Dong (ភាគកណ្ដាលវៀតណាម)។ ប្រធានបទនៃបុណ្យតាំងពិព័រ ការសែតលើក នេះគឺសមិទ្ធិសេដ្ឋកិច្ច-សង្គមរបស់ប្រទេសជាតិនិងខេត្ត Lam Dong ការកសាងជនបទ ថ្មីកិច្ចការពារអធិបតេយ្យភាពបូរណភាពដែនដីរបស់វៀតណាម ក៏ដូចជា ភាពល្អាត ក្នុងជីវភាពរាស់នៅនិងវប្បធម៌របស់ប្រជាជនក្នុងខេត្ត។ ព្រឹត្តិការនេះ ប្រព្រឹត្តទៅចាប់ ពីថ្ងៃទី ៦ ដល់ទី ១៥ កុម្ភៈ។ នាយប់ថ្ងៃទី ៦ កម្ភៈ នៅទីក្រុង Nha Trang ខេត្ត Khanh Hoa ភាគកណ្ដាល វៀតណាម បុណ្យតាំងពិព័រការសែតនិទាឃរដូវឆ្នាំ ២០១៣ បានបើក។ ក្នុងការតាំងពិព័រលើកនេះ ការសែត ទស្សនាវដ្តី ចំនួន ២ ពាន់ក្បាល់​ ត្រូវបានតាំងបង្ហាញ។ ជាពិសេស បន្ទាប់ពី បុណ្យតាំងពិព័រការសែតបញ្ចប់ នាថ្ងៃទី ២១ កុម្ភៈ រាល់ការសែត ទស្សនាវដ្តី ពោលខាង លើនឹងផ្ញើទៅជូនបណ្ដាកម្មាភិបាលយុទ្ធជននៅកោះស្រុក  Truong Sa ខេត្ត Khanh Hoa៕ ខេត្ត Khanh Hoa ភាគកណ្ដាល វៀតណាម បុណ្យតាំងពិព័រការសែតនិទាឃរដូវឆ្នាំ ២០១៣ បានបើក។ (Image: Internet)