បន្តពង្រីកតួនាទី ភារកិច្ចពិគ្រោះយោបល់ក្នុងការងារជំនឿសាសនាក្នុងឆ្នាំ២០១៧
21/12/2016 08:42
(VOVworld) - ក្នុងឆ្នាំ២០១៦ ក្រុមប្រឹក្សាពិគ្រោះយោ បល់អំពីជំនឿសាសនា បានចូលរួមផ្ដល់មតិចំពោះ ពង្រាងគោលជំហរ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ ដែលទាក់ទិនដល់ជំនឿសាសនា។

ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang អញ្ជើញទៅអុជធូបនៅវត្តមួយ (VOVworld) - ក្នុងឆ្នាំ២០១៦ ក្រុមប្រឹក្សាពិគ្រោះយោបល់អំពីជំនឿសាសនា បានចូលរួមផ្ដល់មតិចំពោះពង្រាងគោលជំហរ គោលនយោបាយរបស់បក្ស ច្បាប់ របស់រដ្ឋ ដែលទាក់ទិនដល់ជំនឿសាសនា។ក្នុងនោះ សកម្មភាពលេចធ្លោគឺការ បដិវាទក្នុងដំណើរការរៀបរៀងច្បាប់ជំនឿសាសានា ហើយពិគ្រោះយោបល់អំពី រចនាសម្ព័ន្ធ បរិមាណនិងបញ្ជីឈ្មោះអ្នកមុខអ្នកការគំរូនៃបណ្ដាសាសនា ដើម្បី ឧទ្ទេសនាមចូលរួមឈរឈ្មោះសមាជិកសភានីតិកាលទី១៤ ក៏ដូចជាគោល នយោបាយ ច្បាប់សំដៅពង្រីកតួនាទីរបស់ជំនឿសាសានាចូលរួមធ្វើសង្គមភាវូប នីយកម្មវិស័យសុខាភិបាល ធានារ៉ាប់រងសង្គមនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ។ នៅ សន្និសីទបូកសរុបសកម្មភាពឆ្នាំ២០១៦និងអនុវត្តន៍ផែនការសកម្មភាពឆ្នាំ ២០១៧របស់ក្រុមប្រឹក្សាពិគ្រោះយោបល់អំពីជំនឿសាសនា ចំណុះគណៈកម្មា ធិការមជ្ឈឹ មរណសិរ្សមាតុភូមិវៀតណាម នារសៀលថ្ងៃទី២០ ធ្នូ នៅរដ្ឋធានី ហាណូយនោះ បណ្ដាតំណាងក៏បាននាំចេញទិសដៅចំពោះឆ្នាំ២០១៧ផងដែរ។ ក្នុងនោះ ក្រុម ប្រឹក្សាពិគ្រោះយោបល់អំពីជំនឿសាសានា នឹងប្រមូលផ្ដុំផ្ដល់មតិ កសាងនិងកែ លំអគោលជំហរ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋស្ដី អំពីការងារជំនឿ សាសនា៕
Related




