អគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong (រូបថត៖ VNA) |
នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអបអរសាទរបក្សកុម្មុយនីស្តវៀតណាម ដែលបានរៀបចំមហាសន្និ បាតតំណាងទូទាំងប្រទេសលើកទី១៣ប្រកបដោយជោគជ័យ ព្រមទាំងបានសង្កត់ធ្ងន់ថា នេះគឺជាព្រឹត្តិការណ៍នយោបាយដ៏សែនសំខាន់មួយរបស់ប្រទេសវៀតណាម។
សម្តេចតេជោ ហ៊ុនសែន ក៏បានអបអរសាទរចំពោះលោក Nguyen Phu Trong ដែលបានជាប់ឆ្នោតបន្តជាអគ្គលេខាបក្សនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមផងដែរ។ ទន្ទឹមនឹងនេះដែរ សម្តេច តេជោ ហ៊ុន សែន ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីនិងកិត្យានុភាពរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិវៀតណាម ព្រមទាំងជឿជាក់យ៉ាងមុតមាំថាក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម និងលោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong ដោយផ្ទាល់ ប្រជាជនវៀតណាមនឹងបន្តទទួលបានសមិទ្ធិផលថ្មីៗកាន់តែច្រើនថែមទៀត ក្នុងកាផ្លាស់ប្តូរថ្មី កសាងនិងការពារមាតុភូមិ ក៏ដូចជាក្នុងការអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតលើកទី ១៣ ផងដែរ។







