VOV WorldVOV World
បន្តអនុវត្តគោលនយោបាយជួយឧបត្ថម្ភជនរួមជាតិជាជនជាតិភាគតិច
18/12/2012 10:36
ព្រឹកថ្ងៃទី១៨ធ្នូនៅទីក្រុងហាណូយ ក្រុមប្រឹក្សាជនជាតិ របស់រដ្ឋសភាវៀតណាមបានរៀបចំពិធីរាយការណ៍អំពី ការអនុវត្តគោលនយោបាយជួយឧបត្ថម្ភអភិវឌ្ឍន៍សេដ្ឋ កិច្ចសង្គមចំពោះបណ្តជនជាតិភាគតិចស្ថានភាជាក់ស្តែង និងដំណោះស្រាយសំរាប់ដំណាក់កាល​២០១៣-២០២០។
បន្តអនុវត្តគោលនយោបាយជួយឧបត្ថម្ភជនរួមជាតិជាជនជាតិភាគតិច
                    វេជបណ្ឌិតបិនិត្យព្យាបាលជំងឺសំរាប់ជនរួមជាតិ(រូបថត: Internet) VOV-ព្រឹកថ្ងៃទី១៨ធ្នូនៅទីក្រុងហាណូយ ក្រុមប្រឹក្សាជនជាតិរបស់ រដ្ឋសភាវៀតណាមបានរៀបចំពិធីរាយការណ៍អំពីការអនុវត្តគោល នយោបាយជួយឧបត្ថម្ភអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមចំពោះបណ្តជនជាតិ ភាគតិចស្ថានភាជាក់ស្តែងនិងដំណោះស្រាយសំរាប់ដំណាក់កាល​២០១៣- ២០២០។សមាជិកាការិយាល័យ​   Tong Thi Phong អនុប្រធានរដ្ឋសភា វៀតណាមដំណាង គណះកម្មាធិការរបស់រដ្ឋាភិបាលរួមជាមួយថ្នាក់ដឹក នាំនៃបណ្តាក្រសួងផ្នែកទាក់ទិនបានចូលរួមពិធីនេះ។តាមរបាយការណ៍ របស់រដ្ឋាភិបាលថា៖ក្នុងរយះច្រើនឆ្នាំកន្លងមក គោលនយោបាយនិងកម្មវិធី ជាច្រើនត្រូវបានលាតត្រដាងអនុវត្តសំដៅឧបត្ថម្ភអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម នៅដំបន់ ជនជាតិភាគតិច។អាស្រ័យហេតុនេះជីវភាពរស់នៅខាងសម្ភារះ និងស្មារតីរបស់ជនរួមជាតិត្រូវបានកែលំអរួម​ចំណែកជំរុញការងារកាត់បន្ថយ ភាពក្រីក្រ ពង្រឹងនិងពង្រីកជំនឿជាក់របស់ជនរួមជាតិទៅលើការដឹកនាំរបស់ បក្សនិងរដ្ឋវៀតណាម។ទាក់ទិនដល់បញ្ហាសុខាភិបាលនិងគុណភាពចំនួន ប្រជាជនរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាម​លោកស្រិ​NguyenThi Kim Tien អះអាងថា៖ពីឥឡូវដល់ឆ្នាំ២០២០ក្រសួងនឹងកសាងអនុវត្តគំរោងការណ៍លើក កំពស់គុណភាពចំនួនប្រជាជននិងសុខាភិបាលរបស់ជនរួមជាតិនៃជនជាតិភាគ តិច។លោកស្រីNguyenThi Kim Tienមានប្រសាសន៍ថា៖“ យើងខ្ញុំកំពុងកសាង កម្មវិធីសុខាភាបាល នៅជនបទផ្សាភ្ជាប់ជាមួយកម្មវិធី   គោលដៅជនបទថ្មី។ចំនួនគិលានុដ្ឋានឃុំនឹងបានកើនឡើង។ទី២គឺ យើងខ្ញុំគូបផ្សំជាមួយកងទ័ព ការពារព្រដែនដើម្បីពិនិត្យព្យាលជំងឺសំរាប់ជនរួមជាតិ“៕