បញ្ចប់កិច្ចសន្ទនាយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចចិន-អាមេរិក
08/06/2016 09:17
(VOVworld) - នៅសន្និសីទកាសែតរួមបន្ទាប់ពីបញ្ចប់ កិច្ចសន្ទនា ឧបនាយករដ្ឋមន្រ្តីចិនលោក Wang Yang បានឲ្យដឹងថា ភាគីទាំងពីរបានទទួលស្គាល់ថា ការ ផលិតលើសពីតម្រូវការក្នុងផ្នែកមួយចំនួន ក្នុងនោះ មានផ្នែកដែកថែប គឺជាការសាកល្បងសកល ហើយត្រូវការមានការខំប្រឹងប្រែងរួមដើម្បីដោះស្រាយបញ្ហានេះ។

ទិដ្ឋភាពនៃកិច្ចសន្ទនានេះនាថ្ងៃទី៧ មិថុនា (រូបថត៖AFP/TTXVN) (VOVworld) - កិច្ចសន្ទនាយុទ្ធសាស្រ្តនិងសេដ្ឋកិច្ចជាប្រចាំលើកទី៨រវាងចិននិង អាមេរិកបានបញ្ចប់នាថ្ងៃទី៧ មិថុនា នៅប៉េកាំងក្រោយពីរយៈពេល២ថ្ងៃប្រជុំ។នៅ សន្និសីទកាសែតរួមបន្ទាប់ពីបញ្ចប់កិច្ចសន្ទនា ឧបនាយករដ្ឋមន្រ្តីចិនលោក Wang Yang បានឲ្យដឹងថា ភាគីទាំងពីរបានទទួលស្គាល់ថា ការផលិតលើសពីតម្រូវការក្នុង ផ្នែកមួយចំនួន ក្នុងនោះមានផ្នែកដែកថែប គឺជាការសាកល្បងសកលហើយត្រូវការ មានការខំប្រឹងប្រែងរួមដើម្បីដោះស្រាយបញ្ហានេះ។ចិននឹងកាត់បន្ថយទៅលើការ ផលិតដែកថែបដើម្បីដោះស្រាយស្ថានភាពការផលិត លើសពីតម្រូវការនៃមុខ ទំនិញនេះលើទីផ្សារទូទាំងពិភពលោក។ប៉ុន្តែ ភាគីទាំងពីរ មិនទទួលបានការព្រម ព្រៀងអំពីផ្នែកផលិតអាលុយមីញ៉ូមរបស់ចិន ជាផ្នែកមួយ ដែលអាមេរិកនិងដៃគូ ពាណិជ្ជកម្មផ្សេងៗទៀតចាត់ទុកថា ផលិតផលនាំចេញ មានតំលៃថោករបស់ចិន បានបង្កការខាតបង់ចំពោះប្រកួតប្រជែងដទៃនៅ ឯបរទេសហើយគំរាមកំហែងទៅ លើការងារធ្វើនៃប្រទេសផ្សេងៗ។ស្ដីអំពីបញ្ហា សមុទ្រខាងកើតរដ្ឋមន្រ្តីការបរទេស អាមេរិកលោក John Kerry បានអះអាងជាថ្មីម្ដងទៀតនូវការគាំទ្ររបស់អាមេរិក ចំពោះការចរចារនិងដោះស្រាយជំលោះដោយសន្តិវិធី។ក្នុងពេលនោះ សមភាគី ចិនលោក Yang Jiechi បានឲ្យដឹងថាប៉េកាំងមានគោលបំណងដោះស្រាយជំលោះ តាមរយៈការចរចារ ប៉ុន្តែជាចរចាររវាងភាគីទាក់ទិននានាប៉ុណ្ណោះ៕
Related
More




