![]() |
លោកស្រី Theresa May បានសម្ដែងនូវទំនុកទុកចិត្តថាការព្រមព្រៀង Brexit អាចសម្រចបាន ទោះបីជាការចរចានានាជាមួយ EU អំពីបញ្ហាព្រំដែនរវាងតំបន់អៀរឡង់ខាងចំណុះអង់គ្លេស និងសមាជិក EUអៀរឡង់កំពុងជាប់គាំងក៏ដោយ។ លោកស្រីនាយករដ្ឋមន្រ្តីអង់គ្លេសបន្តថា ភាគីទាំងពីរទទួលបាន "ការវិឌ្ឍនដ៏សំខាន់" អំពីលក្ខខណ្ឌនៃដំណើរការ Brexit ក៏ដូចជាផែនការបឋមអំពី ទំនាក់ទំនងពាណិជ្ជកម្មនាពេលអនាគត។
ស្ដីពីបញ្ហាព្រំដែនអៀរឡង់និងអៀរឡង់ខាងជើងនោះ លោកស្រី Theresa May បានឲ្យដឹងថា EU បានយល់ព្រមពិចារណាលើផែនការបម្រុងរបស់លោកស្រី ពោលគឺប្រទេសអង់គ្លេសទាំងមូលនឹងជាសមាជិកសហភាពគយ EU រហូតដល់ពេលណាដែលទទួលបានការព្រមព្រៀងពាណិជ្ជកម្មដ៏ទូលំទូលាយជាង សំដៅដោះស្រាយបញ្ហាចាំបាច់ក្នុងការត្រួតពិនិត្យតាមព្រំដែន៕







