បើកទូលាយគំរោងការ ACP នៅបណ្ដាខេត្តវាលទំនាបទន្លេ Cuu Long។
11/06/2012 08:59
VOV-ខុទ្ទការល័យរដ្ឋាភិបាលវៀតណាមទើបនឹង ទទួលបានលិខិតប្រកាសមតិបញ្ជារបស់ឧបនាយក រដ្ឋមន្ត្រី Hoang Trung Hai យល់ព្រមអំពីគោលការណ៍ បំពេញបន្ថែមរៀបចំឡើងវិញរចនាសម្ព័ន្ធទុន បើក ទូលាយគំរោងការប្រគួតប្រជែងកសិកម្ម (ACP) ដោយធនាគារពិភពលោកជួយឧបត្ថម្ភនៅបណ្ដាខេត្ត វាលទំនាបទន្លេ Cuu Long តាមសេចក្តីស្នើររបស់ក្រសួង កសិកម្មនិងអភិវឌ្ឍន៍ជនបទ។
VOV-ខុទ្ទការល័យរដ្ឋាភិបាលវៀតណាមទើបនឹងទទួលបានលិខិតប្រកាស មតិបញ្ជារបស់ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai យល់ព្រមអំពីគោលការណ៍ បំពេញបន្ថែមរៀបចំឡើងវិញរចនាសម្ព័ន្ធទុន បើកទូលាយគំរោងការប្រគួត ប្រជែងកសិកម្ម (ACP) ដោយធនាគារពិភពលោកជួយឧបត្ថម្ភនៅបណ្ដាខេត្តវាល ទំនាបទន្លេ Cuu Long តាមសេចក្តីស្នើររបស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ។ ឧបនាយករដ្ឋមន្ត្រី បានប្រគល់ឲ្យធនាគារជាតិវៀតណាមដំណើរការសំណុំបែបបទនិងក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបញ្ជាណែនាំនិងមានវិធានការជំរុញ ល្បឿនរំដោះទុន ធានាក្នុងឆ្នាំ២០១២ គំរោងការខាងលើត្រូវបានដកចេញពីបញ្ជី បណ្ដាគំរោងការរំដោះទុនយឺត ចេញសេចក្តីសំរេចវិសោធនកម្មនិងកែប្រែគំរោងក្រោយពេលបានរំដោះទុនបានប្រមាណ៥០%នៃទុនកម្ចីរបស់ធនាគារពិភពលោក៕
Related





