បើកសម្ពោធស្ថាប័នសេនានុព័ន្ធវៀតណាមប្រចាំនៅចក្រភពអង់គ្លេស
01/10/2015 07:42
(VOVworld) - ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ អង់គ្លេសលោក Nguyen Van Thao បាន អះអាងថា ការបង្កើនកិច្ចសហប្រតិបតិ្តការការពារជាតិជាមួយ ដៃគូអន្តរជាតិនានា ក្នុងនោះមានអង់គ្លេស គឺជា សសរស្នូលមួយនៃដំណើរការសមាហរណកម្មលើ គ្រប់ជ្រុងជ្រោយរបស់វៀតណាម។

ទិដ្ឋភាពនៃពិធីបើកសម្ពោធស្ថាប័នសេនានុព័ន្ធវៀតណាមប្រចាំនៅចក្រភពអង់គ្លេស (រូបថត៖baotintuc.vn) (VOVworld) - ពិធីបើកសម្ពោធស្ថាប័នសេនានុព័ន្ធវៀតណាមប្រចាំនៅចក្រភពអង់ គ្លេសត្រូវបានរៀបចំឡើងនៅរាជធានីឡុងដ៍នាថ្ងៃទី៣០ កញ្ញា។ថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអង់គ្លេសលោក Nguyen Van Thao បាន អះអាងថា ការបង្កើនកិច្ចសហប្រតិបតិ្តការការពារជាតិជាមួយដៃគូអន្តរជាតិនានា ក្នុងនោះមាន អង់គ្លេស គឺជាសសរស្នូលមួយនៃដំណើរការសមាហរណកម្មលើ គ្រប់ជ្រុងជ្រោយ របស់វៀតណាម។ការបង្កើតស្ថាប័នសេនានុព័ន្ធវៀតណាមប្រចាំនៅអង់គ្លេសចំឱ កាសដែលប្រទេសទាំងពីររំលឹកខួបអនុស្សាវរីយ៍លើកទី៥ទិវាបង្កើតទំនាក់ទំនង ដៃគូយុទ្ធសាស្ត្រ បានបង្ហាញពីប្ដេជ្ញាចិត្តរបស់វៀតណាមក្នុង ការជំរុញកិច្ចសហ ប្រតិបតិ្តការទ្វេភាគីលើវិស័យការពារជាតិ។វៀតណាមជានិច្ច កាលគោរពរតួនាទី របស់អង់គ្លេសលើឆាកអន្តរជាតិហើយជឿជាក់ថា កិច្ចសហ ប្រតិបតិ្តការលើវិស័យ ការពារជាតិរវាងប្រទេសទាំងពីរមិនត្រឹមតែនាំមកនូវផល ប្រយោជន៍ខាងសន្តិសុខ សំរាប់ប្រទេសនិមួយៗប៉ុណ្ណោះទេ គឺថែមទាំងនឹងរួម ចំណែកធានាសន្តិភាព ស្ថិរ ភាពនៅតំបន់និងលើពិភពលោកទៀតផង៕
Related





