VOV WorldVOV World
ប្រារព្ធសម័យប្រជុំជាប្រចាំលើកទី៣០របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប
15/09/2015 09:47
(VOVworld) - បញ្ហាត្រូវ បានយកចិត្តទុកដាក់ជាច្រើន បំផុតនៅសម័យប្រជុំលើកទី៣០នេះគឺស្ថានភាព ជន ចំណាកស្រុក ការអភិវឌ្ឍន៍ដោយនិរន្តរភាព សិទ្ធិប្រើ ប្រាសទឹកស្អាត ក៏ ដូចជាស្ថានភាពនៅប្រទេសមួយ ចំនួនដូចជាកូរ៉េខាងជើង អ៊ុយក្រែន ស្រីលង្ការ និងស៊ីរីផងដែរ។
ប្រារព្ធសម័យប្រជុំជាប្រចាំលើកទី៣០របស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប
សម័យប្រជុំមួយរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប (រូបថត៖អ.ស.ប) (VOVworld) - ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប នាថ្ងៃទី១៤ កញ្ញា បានប្រារព្ធសម័យ ប្រជុំលើកទី៣០។នៅទីនេះ ឧត្តមស្នងការអ.ស.បអំពីសិទ្ធិមនុស្សលោក Zeid Ra’ad  Al Hussein បានសង្កត់ធ្ងន់ថា ប្រទេសជាសមាជិកទាំងឡាយចាំបាច់ ត្រូវបន្តកិច្ច សហប្រតិបតិ្តការថែមទៀតសំដៅដោះស្រាយបញ្ហាជាបន្ទាន់នាបច្ចុច្បន្ន ជាពិ សេសគឺទាក់ទិនដល់វិបត្តិចំណាកស្រុកនៅមជ្ឈឹមបូព៌ា អាហ្វ្រិកខាងជើងនិងអឺរ៉ុប។ សម័យប្រជុំលើកនេះនឹងបន្តប្រព្រឹត្តទៅដល់ថ្ងៃទី២ តុលា ខាងមុខដោយរៀបចំ ជំនួបធ្វើការជំនាញចំនួន៦ ក្នុងនោះមានជំនួបធ្វើការមួយដែលត្រូវបានរៀបចំជា លើកដំបូងនៅកូរ៉េខាងជើងអំពីស្ថានភាពសិទ្ធិមនុស្សនៅទីនេះ។បញ្ហាត្រូវបាន យកចិត្តទុកដាក់ជាច្រើនបំផុតនៅសម័យប្រជុំលើកទី៣០នេះគឺស្ថានភាព ជន ចំណាកស្រុក ការអភិវឌ្ឍន៍ដោយនិរន្តរភាព សិទ្ធិប្រើប្រាសទឹកស្អាត ក៏ដូចជា ស្ថានភាពនៅប្រទេសមួយចំនួនដូចជាកូរ៉េខាងជើង អ៊ុយក្រែន ស្រីលង្ការ និង ស៊ីរីផងដែរ៕

More