អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ (អ.ស.ប) លោក Stephane Dujarric

ថ្លែងមតិក្នុសន្និសីទសារព័ត៌មានជាប្រចាំថ្ងៃនៅទីស្នាក់ការ អ.ស.ប ទីក្រុងញូវយ៉ក (ប្រទេសអាមេរិក) លោក Stephane Dujarric បានអះអាងថា "ប្រទេសចំនួន៤២បានផ្តល់សច្ចាប័នលើសេចក្តីថ្លែងការណ៍រួមស្តីពីការប្តេជ្ញា ចែករំលែកជាមួយសកម្មភាពរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិ "។ យោងតាមលោក Dujarric ថា លោក Antonio Guterres បានអំពាវនាវឱ្យ ប្រទេសជាសមាជិកទាំងអស់មកចូលរួមផ្តល់សច្ចាប័នលើសេចក្តីថ្លែងការណ៍នេះមុនថ្ងៃទី ១៤ ខែកញ្ញា ឲ្យបានមុនពេលមានព្រឹត្តិការណ៍រជាន់ខ្ពស់ស្តីអំពីការក្សាសន្តិភាព នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែកញ្ញាខាងមុខ៕