ប្រទេសនានាបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងនឹងអង្កការភេរវកម្ម
25/07/2015 08:17
(VOVworld)-រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry បានជូនដំណឹង នាថ្ងៃទី២៤កក្កដាថា លោកមាន ផែនការពិភាគ្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី

(VOVworld)-រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry បានជូនដំណឹង នាថ្ងៃ ទី២៤កក្កដាថា លោកមានផែនការពិភាគ្សាជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov នៅ Qatar នាប៉ុន្មានសប្តាហ៍ខាងមុខ ស្តីអំពីការប្រយុទ្ធប្រឆាំង នឹងពួក ឧទ្ទាម IS នៅអ៊ីរ៉ាក់និងស៊ីរី ក៏ដូចជាតួនាទីរបស់អ៊ីរ៉ង់ ក្នុងការប្រយុទ្ធប្រ ឆាំងនេះ។ តាមគំរោង លោក Kerry នឹងមកដល់ទីក្រុង Doha របស់ Qatar ក្នុងប៉ុន្មានសប្តាហ៍ ខាងមុខ ដើម្បីជួបប្រាស្រ័យជាមួយមន្ត្រីក្រុមប្រឹក្សាសហប្រតិបត្តិ ការឈូងសមុទ្រ ផងដែរ។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry (រូបថតៈ www.telegraph.co.uk) ក្នុងរាល់ការខំប្រឹងប្រែង សំដៅប្រឆាំងជំទាស់នឹងពួកឧទ្ទាម IS នាថ្ងៃទី២៤ កក្កដា ទួរគីនិងអាមេរិកទទួលបានកិច្ចព្រមព្រៀងសហប្រតិបត្តិការ បង្កើតតំបន់ ហាមហោះហើរ១នៅស៊ីរី។ តាមនោះ Ankara អនុញ្ញាត្តិឲ្យវ៉ាស៊ីនតោន ប្រើប្រាស់ មូលដ្ឋានទ័ពអាកាស Incirlik នៅភាគខាងកើតប្រទេសនេះសំដៅវាយប្រហារ ទៅលើគោលដៅនានារបស់ IS។ ក្នុងព្រឹត្តការណ៍មួយទៀត នាថ្ងៃទី២៤កក្កដា រដ្ឋមន្ត្រីការបរទេសស៊ីរី Walid al- Mualem បានអំពាវនាវប្រទេសមជ្ឈឹមបូព៌ានានា បង្កើតសម្ព័ន្ធភាពមួយ សំដៅ ទប់ទល់នឹងការគំរាមកំហែងដែលកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃពីក្រុម ភេរវកម្ម ក្នុងនោះ មានក្រុមឧទ្ទាម IS។ ក៏ក្នុងថ្ងៃនេះដែរ ក្នុងជំនួបជាមួយនា យករដ្ឋមន្ត្រីអេហ្ស៊ីប Ibrahim Mahlaber នៅរដ្ឋធានី Rome រដ្ឋមន្ត្រីការពារជាតិអ៊ី តាលី Roberta Pinotti បានវាយតម្លៃខ្ពស់ចំពោះរាល់ការខំប្រឹងប្រែងរបស់អេហ្ស៊ីប ក្នុងការទប់ ទល់នឹងភេរវកម្មផងដែរ៕
Related




