VOV WorldVOV World
ប្រធាមាធិបតីរុស្ស៊ីអំពាវនាវឲ្យសហគមន៍អន្តរជាតិសហប្រតិបត្តិការប្រឆាំងភេវរកម្ម
16/09/2015 07:10
(VOVworld) – ប្រធានាធិតីរុស្ស៊ី លោក Vladimir Putin បានអំពាវនាវឲ្យ សហគមន៍អន្តរជាតិបោះបង់ “ការ អួតអាងភូមិសាស្ត្រនយោបាយ” ការអនុវត្ត “បទដ្ឋាន ទ្វេដង” ក៏ដូចជាគោលនយោបាយឆ្លៀតឱកាសប្រយោលឬមិនផ្ទាល់ បណ្ដាក្រុមភេវរកម្មដោយឡែកសំដៅដណ្តើមគោល ដៅរបស់ខ្លួនដើម្បីសហការបហ្រឆាំងភេវរកម្ម។
ប្រធាមាធិបតីរុស្ស៊ីអំពាវនាវឲ្យសហគមន៍អន្តរជាតិសហប្រតិបត្តិការប្រឆាំងភេវរកម្ម
ប្រធាមាធិបតីរុស្ស៊ីអំពាវនាវឲ្យសហគមន៍អន្តរជាតិសហប្រតិបត្តិការប្រឆាំងភេវរកម្ម (Image: VNA) (VOVworld) – ប្រធានាធិតីរុស្ស៊ី លោក Vladimir Putin បានអំពាវនាវឲ្យ សហគមន៍អន្តរជាតិបោះបង់ “ការអួតអាងភូមិសាស្ត្រនយោបាយ” ការអនុវត្ត “បទដ្ឋានទ្វេដង” ក៏ដូចជាគោលនយោបាយឆ្លៀតឱកាស ប្រយោលឬមិនផ្ទាល់បណ្ដាក្រុមភេវរកម្មដោយឡែកសំដៅដណ្តើម គោលដៅរបស់ខ្លួនដើម្បីសហការបហ្រឆាំងភេវរកម្ម។ លោក Putin បានចេញសេចក្តីប្រកាសពោលខាងលើនៅសន្និសីទកំពូលអង្គការ សន្ធិសញ្ញាសន្តិសុខសមហភាព  (CSTO) ដែលបានប្រព្រឹត្តទៅនា ថ្ងៃទី ១៥ កញ្ញានៅ Tajikistan ។ លោក Putin បានឲ្យដឹងថា៖ អង្គការ រដ្ឋឥស្លាមស្វ័យប្រកាស (IS) បានជះឥទ្ធិពលសតិអារម្មណ៍និងហ្វឹក ហាត់ប្រយុទ្ធសំរាប់មុខសញ្ញាជាច្រើននាក់របស់រុស្ស៊ីនិងប្រទេស អឺរ៉ុបនានា។ ប្រធានាធិបតីរុស្ស៊ីបានព្រួយបារម្ភថា៖ បណ្ដាមុខសញ្ញា ជ្រុលនិយមនេះនឹងវិលត្រឡប់មកប្រទេសវិញដើម្បីដំណើរការវាយ ប្រហារភេវរកម្ម។ លោក Putin ក៏បានព្រួយបារម្ភថា៖ ស្ថានភាពអំពើ ហឹង្សានៅអាប់ហ្គានីស្ថាននឹងរីករាលដាលដល់ តំបន់អាស៊ីកណ្ដាល ហើយអះអាងថា៖ រុស្ស៊ីនឹងជួយឧបត្ថម្ភ Tajikistan ធានាសន្តិសុខ បន្ទាប់ពីរាល់ការបាញ់កាំភ្លើងបានកើតមានឡើងនាពេលថ្មីៗនេះ៕

More