ប្រធានាធិបតីអាមេរិកចុះហត្ថលេខាលើផែនការចំណាយថវិការក្នុងឆ្នាំសារពើពន្ធ ២០១៤ - ២០១៥
27/12/2013 08:24
(VOVworld) – នាថ្ងៃទី ២៦ ធ្នូ ប្រធានាធិបតីអាមេរិកលោក Barack Obama បានចុះហត្ថលេខាលើផែនការចំណាយ ថវិការក្នុងឆ្នាំសារពើពន្ធ ២០១៤ - ២០១៥ រួមជាមួយ ច្បាប់អំពីចំណាយថវិការរដ្ឋសំរាប់កិច្ចការពារប្រទេសឆ្នាំ ២០១៤។

ប្រធានាធិបតីអាមេរិកលោក Barack Obama បានចុះហត្ថលេខាលើផែនការចំណាយ ថវិការក្នុងឆ្នាំសារពើពន្ធ ២០១៤ - ២០១៥ (Image: Vietnam+) (VOVworld) – នាថ្ងៃទី ២៦ ធ្នូ ប្រធានាធិបតីអាមេរិកលោក Barack Obama បានចុះហត្ថលេខាលើផែនការចំណាយថវិការក្នុងឆ្នាំសារពើពន្ធ ២០១៤ - ២០១៥ រួមជាមួយច្បាប់អំពីចំណាយថវិការរដ្ឋសំរាប់កិច្ចការពារប្រទេសឆ្នាំ ២០១៤។ តាមនោះ ថវិការរដ្ឋក្នុងឆ្នាំសារពើពន្ធ ២០១៤ ដែលបានចូលជា ធរមានពីថ្ងៃទី ១ តុលា ឆ្នាំ ២០១៣ គឺ ១ លាន ១២ ពាន់លានដូល្លាអាមេរិក និង ក្នុងឆ្នាំសារពើពន្ធ ២០១៥ ទទួលបាន ១ លាន១៤ ពាន់លានដុល្លា អាមេរិក។ ជាមួយនឹង ថវិការរដ្ឋពោលខាងលើ ប្រទេសអាមេរិកនឹងជៀស វាងការបញ្ឈប់សកម្មភាព របស់បណ្ដាស្ថាប័នរដ្ឋាភិបាល។ ផែនការថវិការ រដ្ឋនេះក៏បានបញ្ចប់ជាបណ្តោះអាសន្នការជោជែកវែកញែកជុំវិញច្បាប់ កំណែទម្រង់របបធានារ៉ាប់រងនិងសុខា ភិបាលរបស់សេតវិមាន ឬ ហៅ ថា៖ ObamaCare បានអូសបន្លាយអស់រយៈពេល ៣ ឆ្នាំ មក៕
Related




