ប្រធានាធិបតីអាមេរិកប្រើសិទ្ធិវេតូលើសេចក្តីព្រាងមួយស្តីពីការលុបចោល ObamaCare
09/01/2016 08:48
(VOVworld)-ប្រធានាធិបតីអាមេរិក លោក Barack Obama នាថ្ងៃទី៨មករា បានប្រើសិទ្ធិវេតូលើសេចក្តីព្រាងមួយរបស់រដ្ឋសភា

(VOVworld)-ប្រធានាធិបតីអាមេរិក លោក Barack Obama នាថ្ងៃទី៨មករា បានប្រើសិទ្ធិវេតូលើសេចក្តីព្រាងមួយរបស់រដ្ឋសភា ស្តីពីការលុបចោល កម្មវិធីថែទាំ សុខភាពមានតំលៃថោក (ឬហៅថា ObamaCare) ដោយអះអាងថា សេចក្តីព្រាង នេះនឹងដើរបញ្ច្រាស់នូវបណ្តាវឌ្ឍនភាពក្នុងការថែទាំសុខភាពដែលទទួល បាន នាពេលថ្មីៗនេះ។ សំខាន់ជាងពេលណាៗទាំងអស់ គឺក្រមច្បាប់នេះកំពុងនាំ មកនូវលទ្ធផលជាក់ស្តែងក្នុងសង្គម។ សេតវិមានឲ្យដឹងថា ObamaCare បានជួយ ឲ្យប្រជាជនអាមេរិក ១៧,៦លាននាក់ទទួលបានប័ណ្ណធានារ៉ាប់រង។ ObamaCareត្រូវបានផ្សព្វផ្សាយជាធរមាននាថ្ងៃទី២៣មិនាឆ្នាំ២០១០ ហើយ នេះជាគោលនយោបាយស្នូលរបស់លោក Obama ព្រមទាំងជាកម្មវិធី កំណែទម្រង់ ខ្លាំងបំផុតរបស់អាមេរិកនៅរយៈពេលច្រើនទស្សវត្សកន្លងទៅ។ នេះក៏ជាប្រធាន បទបង្កភាពចម្រូងចម្រាស់រវាងសេតវិមានជាមួយភាគីសាធារណរដ្ឋនៅរដ្ឋសភា ផងដែរ៕
Related




